The Arbitration Council

Resolving Collective Labor Disputes

Register   |  Login
 
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន

សេចក្តីបង្គាប់
សេចក្តីប្រកាស
  • មិនទាន់មាន
 
អំពីយើង

ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាបន័ជាតិមួយ ដែលមានតួនាទីដោះស្រាយវិវាទការងាររួម តាមរយៈការផ្សះផ្សានិងការ ធ្វើ អាជ្ញាកណ្តាល។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងដោយ ប្រកាសរបស់ក្រសួងការងារ ក្នុងខែឧសភា ឆ្នាំ២០០៣ ហើយមានចែង នៅក្នុងច្បាប់ស្តីពីការងាររបស់កម្ពុជា។

អានលំអិត...

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានការគាំទ្រពី លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជួយកិច្ចការផ្នែក ក្រឡាបញ្ជី និងផ្នែករដ្ឋបាល ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ពោលគឺ លេខាធិការដ្ឋានបំពេញតួនាទីដូចក្រឡាបញ្ជីនៅ តុលាការ ដែរ។ តូនាទីចម្បងរបស់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលរួមមាន ទំនាក់ទំនងជាមួយភាគី រៀបចំ កាលវិភាគ​សវនាការ និងរៀបចំសវនាការ បញ្ជូនសេចក្តីបង្គាប់ឱ្យភាគី និង គ្រប់គ្រងសំណុំឯកសារសំណុំរឿង។

អានលំអិត...

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចុះបញ្ជីជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ ២០០៤ ដោយបានទទួលជំនួយពីអង្គការពលកម្មអន្តរជាតិ ក្រោមការពិគ្រោះយោបល់ជាមួយក្រសួងការងារ សមាគម និយោជក និង សហព័ន្ធសហជីព។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មានបេសកកម្មផ្តល់ការគាំទ្រដល់ការងារដោះស្រាយវិវាទរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល និង ពង្រឹងឯករាជ្យភាព ភាពគួរឱ្យជឿរទុកចិត្ត និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

អានលំអិត...

គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន

កម្មវត្ថុអភិវឌ្ឍន៍ទាំងមូលរបស់គម្រោងអភិបាលកិច្ចមូលដ្ឋានល្អ (DFGG) គឺដើម្បីលើកកម្ពស់តម្រូវការ សម្រាប់ អភិបាលកិច្ចលល្អ នៅក្នុងវិស័យ​កំណែទំរង់អាទិភាព របស់ប្រទេសកម្ពុជា​តាមរយៈការពង្រឹងស្ថាប័ន​ការលើកកម្ពស់ ភាពជាដៃគូ​និងការចែករំលែក​មេរៀន ដើម្បីសម្រេចឲ្យបានគោលដៅនេះ​គឺត្រូវផ្តល់ការគាំទ្រ ដល់ស្ថាប័នរដ្ឋ ដែលបានជ្រើសរើសសម្រាប់គម្រោង​នេះ ​រួមមានក្រុមប្រឹក្សាអាជ្ញាកណ្តាល​ព្រមទាំងការគាំទ្រតួអង្គមិនមែនរដ្ឋដើម្បី​អភិវឌ្ឍន៍ កម្មវិធី DFGGក្នុងភាពជាដៃគូរជាមួយស្ថាប័នរដ្ឋ ដោយឯករាជ្យ និងជម្រុញឲ្យមានការស្វែងយល់ ការលើកកម្ពស់ ការយល់ដឹងនិងការកសាងសមត្ថភាព ទៅលើវិធីសាស្ត្រតម្រូវការអភិបាលកិច្ច នៅក្នុងបរិបទដ៏ ទូលំទូលាយ។

អានលំអិត... 

អាសយដ្ឋានទំនាក់ទំនង:

ផ្ទះលេខ៧២ ផ្លូវ៥៩២ កែងផ្លូវលេខ៣២៧
សង្កាត់បឹងកក់២ ខណ្ឌទូលគោក
ភ្នំពេញ កម្ពុជា

Tel: ៨៥៥-២៣ ៨៨១ ៨១៤ / ៨៥៥-២៣ ៨៨១ ៨១៥
Fax: ៨៥៥-២៣ ៨៨១ ៨១៥
Email:info@arbitrationcouncil.org