The Arbitration Council

Resolving Collective Labor Disputes

Register   |  Login
 
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន

សេចក្តីបង្គាប់
សេចក្តីប្រកាស
  • មិនទាន់មាន
 
បទបញ្ជា និងគោលនយោបាយអំពីសវនាការ

គោលនយោបាយចូលសង្កេតការណ៍សវនាការ

សូមទំនាក់ទំនង លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល

ទូរស័ព្ទៈ ០២៣ ៨៨១ ៨១៤ / ០២៣ ៨៨១ ៨១៥  (តទៅលេខ ១០៤)

ទូរសារៈ ០២៣ ៨៨១ ៨២៤

បទបញ្ជាផ្ទៃក្នុងសវនាការ 

បទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកចូលរួមក្នុងសវនាការ។ លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលមានកិត្តិយស សូមជំរាបជូន ឯកឧត្តម - លោក លោកស្រី - នាងកញ្ញាទាំងអស់  ដែលត្រូវចូលរួមក្នុងសវនាការនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវអនុវត្ត នូវគោលការណ៍សំខាន់ៗ ដូចតទៅៈ 

  • ប្រការ១៖ ហាមយក  អាវុធ-គ្រឿងផ្ទុះ  ចូលក្នុងទីតាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាពិសេសចូលក្នុងបន្ទប់សវនាការ។
  • ប្រការ២៖​ ហាមយក  ម៉ាស៊ីនថតរូប - ទូរសព្ទ័ដៃ ដែលអាចថតរូបភាពបានចូលក្នុងបន្ទប់សវនាការ ដោយគ្មានការអនុញ្ញាតឡើយ។
  • ប្រការ៣៖​ ហាមយក  ម៉ាស៊ីនថតសម្លេង - ទូរសព្ទ័ដៃ ដែលអាចថតសម្លេងបានចូលក្នុងបន្ទប់ សវនាការដោយគ្មានការអនុញ្ញាតឡើយ។
  • ប្រការ៤ ពេលចូលក្នុងបន្ទប់សវនាការ  ត្រូវបិទប្រពន្ធ័ទូរសព្ទ័ដៃ  ក្នុងករណីមិនអាចបិទប្រពន្ធ័ទូរ សព្ទ័ដៃបាន   ត្រូវផ្ញើទុកនៅមន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល  ដើម្បីអោយ មន្ត្រីលេខាធិការដ្ឋានទទួល និងរក្សាទុក ក្នុងករណីមានការចាំបាច់មន្ត្រីលេខាធិការដ្ឋាន នឹងបញ្ជូនពត៌មាននេះជាបន្ទាន់  ទៅសាមីខ្លួនផ្ទាល់។
  • ប្រការ៥៖ ចំពោះអ្នកដែលបានប្រព្រឹត្តិបទល្មើសនឹងបទបញ្ជាផ្ទៃក្នុងខាងលើ   សាមីខ្លួននៃអ្នក ប្រព្រឹត្តិនោះ  ត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។