The Arbitration Council

Resolving Collective Labor Disputes

Register   |  Login
 
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន

សេចក្តីបង្គាប់
សេចក្តីប្រកាស
  • មិនទាន់មាន
 
គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន

ឯកសារទាក់ទងគម្រោងDFGG | លទ្ធកម្ម | បណ្តឹង

------------------------------

កម្មវត្ថុរបស់គម្រោង

កម្មវត្ថុអភិវឌ្ឍន៍ទាំងមូលរបស់គម្រោងអភិបាលកិច្ចមូលដ្ឋានល្អ (DFGG) គឺដើម្បីលើកកម្ពស់តម្រូវការ សម្រាប់ អភិបាលកិច្ចលល្អ នៅក្នុងវិស័យ​កំណែទំរង់អាទិភាព របស់ប្រទេសកម្ពុជា​តាមរយៈការពង្រឹងស្ថាប័ន​ការលើកកម្ពស់ ភាពជាដៃគូ​និងការចែករំលែក​មេរៀន ដើម្បីសម្រេចឲ្យបានគោលដៅនេះ​គឺត្រូវផ្តល់ការគាំទ្រដល់ស្ថាប័នរដ្ឋ ដែលបានជ្រើសរើសសម្រាប់គម្រោង​នេះ ​រួមមានក្រុមប្រឹក្សាអាជ្ញាកណ្តាល​ព្រមទាំងការគាំទ្រតួអង្គមិនមែនរដ្ឋដើម្បី​អភិវឌ្ឍន៍ កម្មវិធី DFGGក្នុងភាពជាដៃគូរជាមួយស្ថាប័នរដ្ឋ ដោយឯករាជ្យ និងជម្រុញឲ្យមានការស្វែងយល់ ការលើកកម្ពស់ ការយល់ដឹងនិងការកសាងសមត្ថភាពទៅលើវិធីសាស្ត្រតម្រូវការអភិបាលកិច្ចនៅក្នុងបរិបទដ៏ ទូលំទូលាយ។

គោលដៅចំបងក្នុងការគាំទ្រក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាសមាសធាតុរងនៅក្នុងគម្រោងDFGG គឺដើម្បីរួមចំណែក ដល់បរិយាកាសអភិបាលកិច្ចប្រកបដោយប្រសិទ្ធិភាពតាមរយៈការលើកកម្ពស់ មជ្ឈត្តកម្មការងារប្រកបដោយសមត្ថភាព ក្នុងការកសាងទំនុកចិត្តរបស់កម្មករនិយោជិត និងនិយោជក តាមរយៈវិវាទរបស់ពួកគេនឹងត្រូវ ដោះស្រាយ ប្រកបដោយ ប្រសិទ្ធិភាព និងយុត្តិធម៌។​ សមាសធាតុរងនៅក្នុងគម្រោងDFGGនឹងជួយទ្រទ្រង់ពង្រឹង និងអនុញ្ញាត្តិឲ្យមានការបង្កើន សមត្ថភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយ ប្រសិទ្ធភាព។​ ការនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព វិភាគនិងស្រាវជ្រាវស្ថាប័ន ផ្តល់នូវឧបករណ៍ប្រកបដោយប្រសិទ្ធិភាព និងការទទួលបានជំនួញបច្ចេកទេសជំនាញ ពង្រីកសេវារបស់ខ្លួនទៅដល់វិស័យសេដ្ឋកិច្ច និងភូមិសាស្ត្រដ៏ទៃទៀត ពង្រីកការបណ្តុះបណ្តាល កម្មវិធីផ្សព្វផ្សាយនិងផ្តល់សេវាដល់អ្នកត្រូវការសេវា និងពង្រឹងនិរន្តភាពស្ថាប័ន និងហិរញ្ញវត្ថុរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

តម្លៃគម្រោង

  • ចំនួនទឹកប្រាក់ដើម​៖ ២.៧៥៩.២៩០ ដុល្លារ
  • ចំនួនទឹកប្រាក់កែសម្រួល៖ គ្មាន

ប្រភពមូលនិធិ

  • ធនាគារពិភពលោក សមាគមអភិវឌ្ឍន៍អន្តរជាតិ
  • ភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ
  • ម្ចាស់ជំនួញ និងភាគីពាក់ព័ន្ធផ្សេងៗ

កាលបរិច្ឆេទចូលជាធរមានៈ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩

កាលបរិច្ឆេទបញ្ចប់គម្រោង

  • កាលបរិច្ឆេទបញ្ចប់គម្រោងៈ ៣១ ខែមិនា ឆ្នាំ២០១៣
  • កាលបរិច្ឆេទបញ្ចប់គម្រោងដែលបានកែសម្រួលៈ គ្មាន

ការពន្យាពេលៈ គ្មាន

អាស័យដ្ឋានរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

ផ្ទះលេខ ៧២ ផ្លូវលេខ ៥៩២ (កែងផ្លូវ ៣២៧) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា

ទូរស័ព្ទលេខៈ ៨៥៥ ២៣ ៨៨១ ៨១៤ / ៨៥៥ ២៣ ៨៨១ ៨៨១៥

ទូរសារលេខៈ ៨៥៥ ២៣ ៨៨១ ៩១៨

ប្រអប់សំបុត្រលេខៈ ១០៨០

អ៊ីម៉ែលៈ info@arbitrationcouncil.org

វែបសាយៈ www.arbitrationcouncil.org

ប្រធានគម្រោងនៃគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន គាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

លោក សុខ ឡោ នាយកប្រតិបត្តិ

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

អ៊ីម៉ែលៈ lsok@arbitrationcouncil.org

ទូរស័ព្ទលេខៈ ៨៥៥ ២៣ ៨៨១ ៨១៤

ប្រធានក្រុមការងារគម្រោងDFGG របស់ធនាគារពិភពលោក

លោក Janmejay Singh

អ្នកឯកទេសការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន

អង្គភាពការអភិវឌ្ឍន៍សង្គមអាស៊ីខាងកើត

បន្ទប់លេខ MC-9-585, ធនាគារពិភពលោក

អ៊ីម៉ែលៈ jsingh1@worldbank.org

ទូរស័ព្ទលេខៈ ២០២ ៤៧៣ ៧០៨៧

ប្រធានគម្រោងនៃការិយាល័យសម្របសម្រួលគម្រោងDFGG

លោក ប៉ោ ភក្តិ ប្រធានគម្រោង

ការិយាល័យសម្របសម្រួលគម្រោង DFGG

ក្រសួងមហាផ្ទៃ

ផ្ទះលេខ ២៧៥ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

អ៊ីម៉ែលៈ porpheak_31@yahoo.com

ទូរស័ព្ទលេខ/ទូរសារលេខៈ ៨៥៥​ ៩៨៧ ០៨២

ផ្នែកធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក​ ទូច ចាន់គ្រឹស្នា

ប្រធានផ្នែកធនាគារពិពភលោក

ផ្ទះលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ភ្នំពេញ

ទូរស័ព្ទលេខ/ទូរសារលេខៈ ៨៥៥ ២៣ ៧២៥ ៣៤១

ការិយាល័យធនាគារពិភពលោកប្រទេសកម្ពុជា

លោក Qimiao Fan នាយកប្រចាំប្រទេស

ផ្លូវលេខ ១១៣ មហាវិថីនរោត្តម ភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទលេខៈ ៨៥៥ ២៣ ២១៧ ៣០៤

ទូរសារលេខៈ ៨៥៥ ២៣ ២១០ ៥០៤

------------------------------

ឯកសារទាក់ទងគម្រោងDFGG | លទ្ធកម្ម | បណ្តឹង