បទបញ្ជា និងគោលនយោបាយអំពីសវនាការ
|
គោលនយោបាយចូលសង្កេតការណ៍សវនាការ 
សូមទំនាក់ទំនង លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល
ទូរស័ព្ទៈ ០២៣ ៨៨១ ៨១៤ / ០២៣ ៨៨១ ៨១៥ (តទៅលេខ ១០៤)
ទូរសារៈ ០២៣ ៨៨១ ៨២៤
បទបញ្ជាផ្ទៃក្នុងសវនាការ 
បទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកចូលរួមក្នុងសវនាការ។ លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលមានកិត្តិយស សូមជំរាបជូន ឯកឧត្តម - លោក លោកស្រី - នាងកញ្ញាទាំងអស់ ដែលត្រូវចូលរួមក្នុងសវនាការនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវអនុវត្ត នូវគោលការណ៍សំខាន់ៗ ដូចតទៅៈ
- ប្រការ១៖ ហាមយក អាវុធ-គ្រឿងផ្ទុះ ចូលក្នុងទីតាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាពិសេសចូលក្នុងបន្ទប់សវនាការ។
- ប្រការ២៖ ហាមយក ម៉ាស៊ីនថតរូប - ទូរសព្ទ័ដៃ ដែលអាចថតរូបភាពបានចូលក្នុងបន្ទប់សវនាការ ដោយគ្មានការអនុញ្ញាតឡើយ។
- ប្រការ៣៖ ហាមយក ម៉ាស៊ីនថតសម្លេង - ទូរសព្ទ័ដៃ ដែលអាចថតសម្លេងបានចូលក្នុងបន្ទប់ សវនាការដោយគ្មានការអនុញ្ញាតឡើយ។
- ប្រការ៤៖ ពេលចូលក្នុងបន្ទប់សវនាការ ត្រូវបិទប្រពន្ធ័ទូរសព្ទ័ដៃ ក្នុងករណីមិនអាចបិទប្រពន្ធ័ទូរ សព្ទ័ដៃបាន ត្រូវផ្ញើទុកនៅមន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីអោយ មន្ត្រីលេខាធិការដ្ឋានទទួល និងរក្សាទុក ក្នុងករណីមានការចាំបាច់មន្ត្រីលេខាធិការដ្ឋាន នឹងបញ្ជូនពត៌មាននេះជាបន្ទាន់ ទៅសាមីខ្លួនផ្ទាល់។
- ប្រការ៥៖ ចំពោះអ្នកដែលបានប្រព្រឹត្តិបទល្មើសនឹងបទបញ្ជាផ្ទៃក្នុងខាងលើ សាមីខ្លួននៃអ្នក ប្រព្រឹត្តិនោះ ត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
|