FAQ | Contact Us | Links | Donors | Model Clause
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន
តួនាទីរបស់យើងខ្ញុំ
|
ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាបន័ជាតិមួយ ដែលមានតួនាទីដោះស្រាយវិវាទការងាររួម តាមរយៈការ ផ្សះផ្សា និងការធ្វើ អាជ្ញាកណ្តាល។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងដោយ ប្រកាសរបស់ក្រសួងការងារ ក្នុងខែឧសភា ឆ្នាំ ២០០៣ ហើយមាន ចែងនៅក្នុង ច្បាប់ស្តីពីការងាររបស់កម្ពុជា។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពទំនាក់ទំនងវិជ្ជាជីវៈនៅប្រទេសកម្ពុជា តាម រយៈការផ្តល់ ជាវេទិកាសម្រាប់កម្មករនិយោជិត និងនិយោជក ក្នុងការស្វែងរកដំណោះស្រាយលើវិវាទការងារ ប្រកបដោយយុត្តិធម៌ និងសមធម៌។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទដោយផ្ទាល់ ក្នុងលក្ខណៈយ៉ាងទាន់ពេលវេលា និងមានតម្លាភាព តាមរយៈការធ្វើសវនាការ ទៅលើវិវាទនោះ និងចេញ សេចក្តីសម្រេចដែលមានតុល្យភាព មានហេតុផលត្រឹមត្រូវ និងប្រកប ដោយយុត្តិធម៌ និងផ្អែកលើច្បាប់។
យោងតាមច្បាប់របស់ប្រទេសកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនមែនជាតុលាការទេ ប៉ុន្តែក្រុមប្រឹក្សានេះ ទទួលបានអំណាច ក្នុងការ ធ្វើសេចក្តីសម្រេចផ្អែកលើច្បាប់ និងគោលការណ៍សមធម៌ដើម្បីដោះ ស្រាយវិវាទ ការងារ។
|