FAQ | Contact Us | Links | Donors | Model Clause
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន
ស្តិតិ
|
ក្នុងអំឡុងរយៈពេលចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០០៣ រហូតមកដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលសំណុំរឿងជាង ១០២២ សំណុំរឿង។ ចំនួនសំណុំដែលទទួលបាន ក្នុងពេលមួយឆ្នាំៗ សម្រាប់អំឡុងរយៈពេលនេះ គឺមាន បង្ហាញនៅក្នុងតារាងខាងក្រោម។ ជារួម សំណុំ រឿងទាំងនេះ ពាក់ព័ន្ធនឹងបណ្តា សហគ្រាសដែលមានជួលកម្មករនិយោជិតសរុប ចំនួនជាង ៨៩៦,០៤៥ នាក់ ដែលភាគច្រើននៃកម្មករ និយោជិតទាំងអស់នេះ គឺជាស្ត្រី។

អត្រាជោគជ័យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានលក្ខណៈកើនឡើងជាលំដាប់ ពោលគឺ ចាប់តាំងពី ៦៨ % រហូតដល់ ៧០,៥២% នៃសំណុំ រឿងចំនួន ៩៧៧ សំណុំរឿង ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលត្រឹមខែធ្នូ ឆ្នាំ២០០៨ ត្រូវបាន រាយការណ៍ថាបានដោះស្រាយដោយជោគជ័យ។ មូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកំណត់ថា សំណុំរឿងមួយមានលទ្ធផលជោគជ័យ នៅពេលដែល ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានៈ
- សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀង រវាងភាគីក្នុងការដោះស្រាយវិវាទរបស់ពួកគេ
- ចេញសេចក្តីបង្គាប់ដែល (ទោះបីជាភាគីជំទាស់ទៅនឹងសេចក្តីបង្គាប់ក៏ដោយ) ភាគីបានគោរពតាមសេចក្តីបង្គាប់ ទាំងស្រុង ឬស្ទើរតែទាំងស្រុង ក្នុងការដោះស្រាយវិវាទរបស់ពួកគេ
- ចេញសេចក្តីបង្គាប់ដែល (ទោះបីជាភាគីជំទាស់ទៅនឹងសេចក្តីបង្គាប់ក៏ដោយ) បង្កើតបានជាមូលដ្ឋាននៃការ ដោះស្រាយវិវាទរបស់ភាគី ក្រោយពេលចេញសេចក្តីបង្គាប់។

|