The Arbitration Council

Resolving Collective Labor Disputes

Register   |  Login
 
ក្រុមប្រឹក្សាអាជ្ញាកណ្តាល


តួនាទីរបស់យើងខ្ញុំ

 

ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាបន័ជាតិមួយ ដែល មាន តួនាទីដោះស្រាយ វិវាទការងាររួម តាមរយៈ​ការ​ផ្សះ​ផ្សា និង ការធ្វើ អាជ្ញាកណ្តាល។ ក្រុមប្រឹក្សានេះ ត្រូវបាន​បង្កើត ឡើងដោយ ប្រកាសរបស់​ក្រសួង​ការ​ងារ ក្នុងខែឧសភា ឆ្នាំ ២០០៣ ហើយមាន ចែងនៅ​ក្នុងច្បាប់ស្តីពីការងារ របស់ កម្ពុជា។

ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានគោលបំណង លើក កម្ពស់ ប្រសិទ្ធិភាពទំនាក់ទំនងវិជ្ជាជីវៈ នៅប្រទេស កម្ពុជា តាមរយៈការផ្តល់ ជាវេទិកាសម្រាប់កម្មករ និយោជិត និងនិយោជក ក្នុងការស្វែងរកដំណោះ ស្រាយ​​​លើវិវាទការងារ ប្រកបដោយយុត្តិធម៌ និងសម ធម៌។ (ព័ត៌មានលំអិត)

 បញ្ជីឈ្មោះអាជ្ញាកណ្តាល

 
ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​មាន​រចនា​សម្ព័ន្ធ​ត្រីភាគី​ មាន​ ន័យ​ថា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​មាន​សមាស​ភាព​អាជ្ញា​កណ្តាល​ចំនួន ​ ៣០​ រូប​ ដែល​​ត្រូ​វបាន​តែង​ តាំង​ក្នុង​ចំនួន​សមាមាត្រ​គ្នា​ ដោយ​ក្រុម​ភាគី​ដែល​មាន​ប្រយោជន៍​ពាក់ពន្ធ័​ទាំងបី​ រួមមាន​សហជីព​ សមាគម​និយោជក​ និង​ក្រសួង​ទទួល​ បន្ទុក​វិស័យ​ការងារ​។​​ (ព័ត៌មានលំអិត)

 

ប្រវត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

 
             

ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ ​ ១៩៩០​ ​រហូត​មក​ទល់​ចុង​ទស្សវត្ស​ឆ្នាំ ​១៩៩០​ ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់ នូវ​ការ​ផ្លាស់​ប្តូរ ​យ៉ាង​ច្រើន ​ដោយ​សារ​ប្រទេស​នេះ​ទើប​បាន​ងើប​ ចេញ​សង្គ្រាម​ស៊ីវិល​ដែល​អូស​បន្លាយ ​អស់​រយៈ​ពេល​ ៣០​ ឆ្នាំ។​ (ព័ត៌មានលំអិត)

 

ស្ថិតិ

 

ក្នុង​អំឡុង​រយៈ​ពេល ​ចាប់​ពីថ្ងៃ​ទី​ ១ ​ខែ​ឧសភា​ ឆ្នាំ​២០០៣​ រហូត​មក​ដល់ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ ​ឆ្នាំ២០០៨ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​បាន​ទទួល​សំណុំ​រឿង​ជាង​ ៦៥០​ សំណុំ​រឿង​។ ​ចំនួន​សំណុំ​ដែលទទួល​បាន​ក្នុង​ពេល​មួយ​ឆ្នាំៗ​សម្រាប់​អំឡុង​រយៈ​ពេល​នេះ ​គឺ​មាន​ បង្ហាញ​នៅ​ក្នុង​តារាង​ខាង​ក្រោម​។​ (ព័ត៌មានលំអិត)