The Arbitration Council

Resolving Collective Labor Disputes

Register   |  Login
 
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន

សេចក្តីបង្គាប់
សេចក្តីប្រកាស
  • មិនទាន់មាន
 
បណ្តឹង

យន្តការដោះស្រាយពាក្យបណ្តឹង 

យន្តការដោះស្រាយវិវាទចែងពីលក្ខខណ្ឌសម្រាប់បណ្តឹង និងផ្តល់នូវយន្តការមួយ ដើម្បីដំណើរការបណ្តឹងមួយ ដែលទទួលយក ដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ការណែនាំ ចំពោះការបំពេញពាក្យបណ្តឹងសម្រាប់ដាក់ជូនមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល 

ពាក្យបណ្តឹងនេះ គឺជាលិខិតសម្រាប់សាធារណៈជន ដែលមានបំណងក្នុងការផ្តល់យោបល់ ឬ ទាមទារនូវការដោះស្រាយ ចំនុចដូចខាងក្រោមនេះ ៖

  • ​ពាក្យបណ្តឹងទាក់ទងនឹងដំណើរការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល(រួមទាំងអាជ្ញាកណ្តាល)
  • ពាក្យបណ្តឹងទាក់ទងនឹងបុគ្គលិក
  • ពាក្យបណ្តឹងទាក់ទងនឹងលទ្ធកម្ម និង
  • ពាក្យបណ្តឹងផ្សេងៗទៀត

ជាគោលការណ៍ ពាក្យបណ្តឹងដែលដាក់ជូនទៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវតែធ្វើឡើង ជាលាយលក្ខណ៍ អក្សរ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងធ្វើការពិចារណាលើពាក្យបណ្តឹង ដែលបាន បំពេញលក្ខខ័ណ្ឌ ដូចខាងក្រោម៖

  • ព័ត៌មានសម្រាប់ទំនាក់ទំនង​ (លេខទូរស័ព្ទ និង ឬ អ៊ីម៉ែល) របស់ភាគីរងគ្រោះ (ចាំបាច់ត្រូវមាន) សម្រាប់ស្នើសុំ ធ្វើការបញ្ជាក់នៅពេលត្រូវការ
  • ឈ្មោះរបស់ភាគីរងគ្រោះ និងទំនាក់ទំនងនៅក្នុងស្ថាប័ន​(ប្រសិនបើភាគីពេញចិត្ត)
  • ភាពច្បាស់លាស់ និង ចំនុចលម្អិតសំខាន់ៗ អំពីកម្មវត្ថុនៃបណ្តឹងនោះ មូលហេតុដែលនាំ អោយខ្លួនក្លាយជាជនរងគ្រោះ និងដំណោះស្រាយដែលខ្លួនចង់បាន (ចាំបាច់ត្រូវមាន)

សម្រាប់ព័ត៌មានបន្ថែម សូមមើលយន្តការពាក្យបណ្តឹងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខ ០៨២/១០។

សូមចុចនៅទីនេះដើម្បីថតចម្លង៖