ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានរចនាសម្ព័ន្ធត្រីភាគី មានន័យថាក្រុមប្រឹក្សាអាជ្ញាកណ្តាល មានសមាសភាព អាជ្ញាកណ្តាលចំនួន ៣០រូប ដែលត្រូវបានតែងតាំងក្នុងចំនួនសមាមាត្រគ្នា ដោយក្រុមភាគីដែលមាន ប្រយោជន៍ពាក់ពន្ធ័ទាំងបី រួមមានសហជីព សមាគមនិយោជក និងក្រសួងទទួលបន្ទុកវិស័យការងារ។ 

ក្រុមអាជ្ញាកណ្តាលមួយក្រុម ដែលមានអាជ្ញាកណ្តាលចំនួន ៣ រូប ដោយអាជ្ញាកណ្តាលពីររូបត្រូវបានជ្រើស តាំងដោយភាគីផ្ទាល់ នឹងធ្វើសវនាការលើសំណុំរឿងនីមួយៗដែលត្រូវបានបញ្ជូនមកកាន់ក្រុម ប្រឹក្សាអាជ្ញា កណ្តាល។ អាជ្ញាកណ្តាលទាំងពីររូប ដែល ត្រូវបានជ្រើសតាំងដោយភាគីទាំងពីរ នឹងជ្រើសរើសអាជ្ញាកណ្តាល ទីបី (ប្រធានក្រុមអាជ្ញាកណ្តាល )។ 

អាជ្ញាកណ្តាលត្រូវបានតែងតាំងដោយផ្អែកលើគុណសម្បត្តិផ្នែកសីលធម៌ និងបទពិសោធន៍ការងារពាក់ព័ន្ធ ដ៏ទូលំទូលាយរបស់ ពួកគាត់។ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលនាពេលបច្ចុប្បន្ននេះ មានសាវតាការងារ ផ្សេងៗគ្នាជាច្រើនរួមមានមកពីវិស័យ ច្បាប់ សហជីព សមាគមនិយោជក ផ្នែកគ្រប់គ្រង អប់រំ និង សេវា សាធារណៈ។


លោក ម៉ែន និម្មិត

នាយកប្រតិបត្តិ

លោក ម៉ែន និម្មិត កាន់តំណែងជានាយកប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកដើរតួជាអ្នកតំណាងរបស់មូល  និធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកិច្ចការទំនាក់ទំនងជាមួយនឹងភាគីដែលមានដូចជា ដៃគូត្រីភាគី (សហជីព  សមាគមនិយោជក និងរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) សង្គមស៊ីវិល និងផ្នែកឯកជន បេសកម្មការទូត និងភាគីពាក់ព័ន្ធដ៏ទៃទៀត អ្នកទទួលផលប្រយោជន៍ និងដៃគូនានា។ លោកជាអាជ្ញាកណ្តាលមួយរូបនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។ លោកបានស្ម័គ្រចិត្តព្យួរតួនាទីអាជ្ញាកណ្តាលរបស់លោកក្នុងបំពេញតួនាទីជានាយកប្រតិបត្តិ។ នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ លោកធ្លាប់ធ្វើជានាយកប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកធ្លាប់ធ្វើការជាមួយនឹងគណៈកម្មាធិការអ៊ឺរ៉ុបក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនៅកម្ពុជា និងអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)​។  លោកជាបេក្ខបណ្ឌិត និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមែលបន  ប្រទេសអូស្ត្រាលី។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យន័សស៊ីសស្ទឺន (Northeastern) រដ្ឋម៉ាសាជូ សេត សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងប្រទេសកម្ពុជា និងផ្នែករដ្ឋ បាលសាធារណៈពីវិទ្យាស្ថានរដ្ឋបាលសាធារណៈ។ លោកបានទទួលជ័យលាភីជាច្រើនដូចជា ជ័យលាភីភាពជាអ្នកដឹកនាំរបស់ អូសអេតអូស្ត្រាលី  )AusAid Australian Leadership Award) និងអាហារូបករណ៍ហ្វូលប្រាយ (Fulbright) ​របស់សហរដ្ឋអាមេរិក។

លោក អន ណន

ប្រធានក្រុមប្រឹក្សាភិបាល

ប្រវត្ដិសង្ខេប៖  

 • ទីប្រឹក្សាមជ្ឈមណ្ឌលអាមេរិកកាំង សំរាប់សាមគ្គីភាពការងារអន្ដរជាតិ (ACILS)។
 • អតីតប្រធានគ្រប់គ្រងផ្នែកច្បាប់ នៃអង្គការការងារកម្ពុជា។
 • គ្រូបណ្ដុះបណ្ដាល នៃសម្ព័ន្ធអង្គការហ្វឹកហ្វឺនការងារកម្ពុជា។
 • ការងារជាមួយនឹងអង្គការការងារកម្ពុជាទាក់ទងនឹងការបណ្ដុះបណ្ដាលដល់កម្មករ ផ្ដល់ទីប្រឹក្សាដល់សហជីព និងការដោះស្រាយវិវាទការងារ។
 • បង្រៀនជាភាសាអង់គ្លេស (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង  វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រនីតិសាស្ត្រ(សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា),
 • បរិញ្ញាប័ត្រវិទ្យាសាស្ដ្រ (សាកលវិទ្យាល័យភូមិន្ទកសិកម្ម),
 • បញ្ចប់វគ្គបណ្ដុះបណ្ដាលជាច្រើន អំពីច្បាប់ការងារ ពីសាកលវិទ្យាល័យ សានហ្វ្រាន់ស៊ីស្កូ នៅក្រុងភ្នំពេញ និង
 • វគ្គដោះស្រាយវិវាទ ពីវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។

ភាសា៖               ខ្មែរ អង់គ្លេស (ស្ទាត់ជំនាញ)។

លោក ប៉ែន សាវ៉ាត

ប្រធានលេខាធិការដ្ឋានក្រុម​ប្រឹក្សាអាជ្ញាកណ្តាល

លោក ប៉ែន សាវ៉ាត បានក្លាយជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅឆ្នាំ២០១៦។ ពីមុនលោកធ្លាប់បម្រើការងារជាមន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៧។ លោកមានតំណែងជាអនុប្រធានការិយាល័យវិវាទការងារ នៅនាយកដ្ឋានវិវាទការងារផងដែរ។ លោកមានជំនាញក្នុងការគ្រប់គ្រងសំណុំរឿង ការងារផ្នែករដ្ឋបាល និងផ្សះផ្សាវិវាទការងារ។

លើសពីនេះទៅទៀត លោកមានចំណេះដឹងផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ការកសាងសមត្ថភាព ការយល់ដឹងអំពីដំណើរការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅកម្ពុជា តាមរយៈការចូលរួមជាមួយភាគីពាក់ព័ន្ធ និងវគ្គបណ្តុះបណ្តាល ការទំនាក់ទំនងជាមួយភាគីវិវាទ និងការសម្របសម្រួលរវាងភាគី និងក្រុមអាជ្ញាកណ្តាល។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ ដែលជាកន្លែងដែលលោកបានទទួលថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍកម្មវិធី និងគម្រោង និងបរិញ្ញបត្រផ្នែកផ្នែកច្បាប់ពីសាកលវិទ្យាល័យន័រតុន ។

បណ្ឌិត សុខ ម៉ាធឿង

សមាជិកក្រុមប្រឹក្សាភិបាល

មុខងារបច្ចុប្បន្នៈ សាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ចនិងច្បាប់នៅដេប៉ាដឺម៉ង់ទេពកោសល្យស៊ីវិលនៃសាកល
វិទ្យាល័យបច្ចេកវិទ្យាកម្ពុជា និង សាលាភូមិន្ទ រដ្ឋបាល ។ ទីប្រឹក្សាអមរដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ប្រវត្ដិសង្ខេបៈ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អតីតប្រធានក្រុមប្រឹក្សាភិបាលនៃ
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ពីឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០០៨។ អតីតសាស្ដ្រាចារ្យនីតិការងារ នៃមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយ និងមជ្ឈមណ្ឌល
បណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ អតីតសាស្ដ្រាចារ្យវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យដ៏ទៃទៀត នៅភ្នំពេញប្រទេសកម្ពុជា។ មន្ដ្រីកម្មវិធីនៃ
សហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងភ្នំពេញ។ អ្នកផ្សះផ្សាដែលទទួលស្គាល់ពីមជ្ឈមណ្ឌលសន្ធានកម្ម និង
មជ្ឈត្ដកម្មនៃទីក្រុងប៉ារីស ប្រទេសបារាំង។

កំរិតវប្បធម៌ៈ  បណ្ឌិតវិទ្យាសាស្ដ្រសេដ្ឋកិច្ច (ប្រទេសបារាំង)។ បរិញ្ញាប័ត្រសេដ្ឋកិច្ច និង បរិញ្ញាប័ត្រ នីតិសាស្ដ្រ ពីមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់បណ្ឌិត សុខ ម៉ាធឿង​ សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់បណ្ឌិត សុខ ម៉ាធឿង​

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល

នាយកផ្នែកបច្ចេកទេស

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយកផ្នែកបច្ចេកទេសនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ លោកស្រីបណ្ឌិតធ្លាប់បម្រើការងារជាមន្ត្រីទំនាក់ទំនងនៃគម្រោងប្រឆាំងអំពើហិង្សាក្នុងគ្រួសារ នៅនាយកដ្ឋាននគរបាលតំបន់ Richmond នៃរដ្ឋ California និងជាអ្នកសម្របសម្រួលសមាគមខ្មែរនៅទ្វីបអាមេរិក ជាអ្នកសម្របសម្រួលកម្មវិធី សុខភាពអាពាហ៍ពិពាហ៍, បិតុភាព, ភាពជាឳពុកម្ដាយ និងការធ្វើឲ្យប្រសើរឡើងនូវអាជីពការងារ។ លោកស្រីបណ្ឌិតគឺជាសហស្ថាបនិក និងធ្លាប់ជានាយិកាប្រតិបត្តិ នៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ។ លោកស្រីបណ្ឌិតក៏មានបទពិសោធន៍បម្រើការងារនៅក្រុមការងារសិទ្ធិមនុស្សនៃការិយាល័យអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។

លោកស្រីបណ្ឌិតជាជ័យលាភីពានរង្វាន់ Magsaysay, ពានរង្វាន់សភាជប៉ុន, ពានរង្វាន់ការលើកទឹកចិត្តស្ត្រីអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងត្រូវបានជ្រើសតាំងចូលរួមជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ២០០៥។ លោកស្រីបណ្ឌិតគឺជាអ្នកចរចានាំមុខក្នុងការសម្រុះសម្រួលដើម្បីទទួលបានការគាំទ្រឲ្យកើតចេញនូវច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ, ការបង្កើតឡើងនូវក្រុមនគរបាលស្ត្រីដើម្បីជួយដល់ស្ត្រីរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ, ការបង្កើតការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការបណ្តុះបណ្ដាលនគរបាលឲ្យមានជំនាញក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រី។ លោកស្រីបណ្ឌិត ធ្លាប់ត្រូវបានជាប់ឆ្នោតជា ប្រធាននៃគណៈកម្មាធិកាអង្គការមិនមែនរដ្ឋាភិបាលធ្វើការទាក់ទងនឹងអនុញ្ញាណអន្តរជាតិស្ដីពីការលុបបំបាត់គ្រប់ទំរង់នៃការរើសអើងប្រឆាំងនឹងស្ត្រីនៅកម្ពុជា(the NGO-CEDAW Committee)។

លោកស្រីបណ្ឌិតបានបញ្ចប់ថ្នាក់បណ្ឌិតគោលនយោបាលសាធារណៈ និងរដ្ឋបាល ពីសហរដ្ឋអាមេរិក និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីទីក្រុងហុងកុង។

លោក កុយ នាម

នាយកផ្នែកសេវាច្បាប់

លោក កុយ នាម ជាអាជ្ញាកណ្ដាល​ទទួលបានការគោរពទាំងផ្នែកការងារ និងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន លោកជាអគ្គលេខាធិការរង និងជាសមាជិកក្រុមប្រឹក្សា នៃគណៈមេធាវីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ លោក ជាអតីត​ប្រធានកម្មវិធីនៃអង្គការមូលនិធិអាស៊ី និង​អង្គការ​សហប្រជាជាតិដើម្បីអភិវឌ្ឍន៍នៅកម្ពុជា។ លោក​ ជាគ្រូ  ​នៅ​មជ្ឈមណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវី​។ លោកក៏បង្រៀនមុខវិជ្ជាច្បាប់ នៅមហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក កុយ នាម ជាអ្នកនិពន្ធសៀវភៅច្បាប់មួយចំនួន មានជាអាទិ៍ ច្បាប់ក្រុមហ៊ុន ​ (ឆ្នាំ២០១៦)​អយ្យការ៖ ប្រវត្ដិ និងការសិក្សាប្រៀបធៀប (ឆ្នាំ២០០៦), ដំណើរការក្ដីនៅក្នុងតុលាការកម្ពុជា (ឆ្នាំ១៩៩៨) និងវចនានុក្រមច្បាប់ភាសាអង់គ្លេស-ខ្មែរ (ឆ្នាំ១៩៩៤ និង១៩៩៧)។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ(ច្បាប់) ផ្នែកកិច្ចការជំនួញ​អន្ដរជាតិ និង​នីតិប្រៀបធៀប​ពី​សាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក៕

លោក លី តៃសេង

សមាជិកក្រុមប្រឹក្សាភិបាល

ប្រវត្ដិសង្ខេប៖   មេធាវី និងសារការី, សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា, អតីតអគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា,  , គ្រូបង្រៀនច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតីសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ(ច្បាប់) ជំនាញផ្នែកដោះស្រាយវិវាទពាណិជ្ជកម្ម អន្ដរជាតិនៅសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University),
 • បរិញ្ញាបត្រនីតិសាស្ត្រ(ច្បាប់) ជំនាញច្បាប់ឯកជន (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា), 
 • បរិញ្ញាបត្រច្បាប់នីតិឯកជន ពីមហាវិទ្យាល័យលុយមីញែរ លីយ៉ុង២ ប្រទេសបារាំង
 • វិញ្ញាបនបត្របញ្ចប់ការសិក្សាពីការដឹកនាំក្រុមហ៊ុនមេធាវី (សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក) ។

ភាសា៖ ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។

បណ្ឌិត ម៉ៅ ណារ៉ា

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ហាន សូដានី

ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល

បណ្ឌិត ប៉ក់ គឹមជឿន

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី អាន វីរៈ

ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង

លោកស្រី អានវីរៈចូលបម្រើការងារជាប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង សមាជិកថ្នាក់គ្រប់ គ្រង និងគ្រប់គ្រងការងារផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង។ លោកស្រីជាអាជ្ញាកណ្តាលរបស់ក្រុម ប្រឹក្សាអាជ្ញាកណ្តាល និងជាមេធាវីផងដែរ។ លោកស្រីមានបទពិសោធន៍ និងជំនាញជាច្រើនដូចជា៖ ការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាល កម្មវិធីពង្រឹងសមត្ថភាពលើប្រធានបទដូចជា ការគ្រប់គ្រងវិវាទ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ គ្រប់គ្រងធនធានមនុស្ស ច្បាប់ស្តីពីការងារកម្ពុជា ជំនាញសម្របសម្រួល និងទំនាក់ទំនង និងប្រធានបទពាក់ព័ន្ធដទៃទៀត។ លោកស្រីធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹង ស្ថាប័នដទៃទៀតក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងការបង្រៀន និងផ្តល់ប្រឹក្សាអំពីច្បាប់ការងារ ការគ្រប់គ្រងធនធានមនុស្ស បណ្តុះបណ្តល និងការអភិវឌ្ឍជំនាញ។ ពីមុន លោកស្រីជានាយកប្រតិបត្តិ អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថាអង្គការសមាហរណកម្មធនធានឆ្ពោះទៅគុណភាព លោកស្រីបានបញ្ចប់ថ្នាក់គ្រប់គ្រងធុរកិច្ចនៅកម្ពុជា ហើយត្រូវបានជ្រើសរើសក្នុងកម្មវិធីសិក្សាស្រាវជ្រាវ ផ្នែកច្បាប់នៅសាលាច្បាប់នៃសាកលវិទ្យាល័មីឈីហ្គេន និងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញ សន្ធានកម្ម និងចរចា នៅប្រទេសអូស្រ្តាលី។

លោក យ៉ែម សុខា

អ្នកសម្របសម្រួលផ្នែកផែនការ តាមដាន និងវាយតម្លៃ

នាពេលបច្ចុប្បន្ន លោក យ៉ែម សុខាបម្រើការជាអ្នកសម្របសម្រួលនៃផ្នែកត្រួតពិនិត្យ និងវាយតម្លៃនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ គាត់គឺជាសមាជិកនៃក្រុមគ្រប់គ្រងប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោក យ៉ែម សុខាបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិនៃការគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាបច្ចេកវិទ្យាភាគខាងត្បូងតៃវ៉ាន់; បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។

ពីមុនមក​ គាត់បានធ្វើការផ្នែកស្រាវជ្រាវ ត្រួតពិនិត្យ និងវាយតម្លៃនៅតាមអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុក និងអន្តរជាតិ។ លោក សុខា មានបទពិសោធន៍ជាច្រើនទាក់ទៅនឹង ការគ្រប់គ្រងផ្អែកលើលទ្ធផល ការគ្រប់គ្រងគម្រោង/កម្មវិធី ការគ្រប់គ្រងជំនួយឥតសំណង ការសរសេរសំណើរគម្រោង និងការធ្វើរបាយការណ៍៕

អាជ្ញាកណ្ដាល អាំង អេងថុង

មុខងារបច្ចុប្បន្ន៖ មេធាវី, សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ប្រវត្ដិសង្ខេប៖  

 • អតីតនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី,
 • អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា,
 • អតីតស្ថាបនិក និងអគ្គលេខាធិការនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា​(ADHOC),
 • សមាជិកស្ថាបនិកអង្គការ COMFREL
 • អតីតបុគ្គលិក រាជាយស្ម័យាន្ដនៃព្រះរាជាណាចក្រកម្ពុជា,
 • អតីតប្រធានផ្នែកផ្តល់សម្ភារៈរថ និងភណ្ឌាគារ រាជាយស្ម័យយានកម្ពុជា
 • អតីតប្រធានគ្រប់គ្រងថវិកាសាងសង់ផ្លូវដែកពីភ្នំពេញទៅក្រុងព្រះសីហនុ,
 • អតីតប្រធានដឹកនាំវិវាទកិច្ចការរបស់រាជាយស្ម័យយានកម្ពុជា។
 • អតីតសាស្ដ្រាចារ្យភាសាបារាំង។

កំរិតវប្បធម៌៖  បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ភ្នំពេញ, ឆ្នាំ១៩៦៥)

ភាសា៖  ខ្មែរ បារាំង (ស្ទាត់ជំនាញ) និង អង់គ្លេស(មធ្យម)។

លោកស្រី ស៊ូសាន ប្រោន

អាជ្ញាកណ្តាល សន្ធានការី និងគ្រូបណ្តុះបណ្តល (ទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត)

លោកស្រី ស៊ូសាន ប្រោន (Susan R. Brown) ធ្វើការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៥មក។ បច្ចុប្បន្នលោកស្រីជាសមាជិកគណៈកម្មការ ប្រឹក្សា យោបល់អន្តរជាតិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។  លោកស្រី ស៊ូសាន ​ជា​អាជ្ញាកណ្តាល ​និង​ សន្ធានការីការងារ  ទាំងក្នុងវិស័យការងារសាធារណៈ របស់រដ្ឋ ដូចជាបុគ្គលិករដ្ឋសហព័ន្ធ បុគ្គលិកតាមបណ្ដារដ្ឋ នគរបាល អ្នកពន្លត់អគ្គិភ័យ និងគ្រូបង្រៀន ព្រមទាំងក្នុងវិស័យការងារឯកជន ជាមួយ ក្រមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនអយស្ម័យយាន ក្រុមហ៊ុនកម្មន្តសាល(ផលិត) ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនផ្តល់សេវា(ឧស្ម័ន អគ្គិសនី...) វិស័យសន្តិសុខ និងក្រុមហ៊ុនផ្សេងៗទៀតតាំងពីឆ្នាំ ១៩៨០មក។  

  

លោកស្រី ស៊ូសាន ជាសមាជិកនៃបណ្ឌិតសភាអាជ្ញាកណ្តាលជាតិនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា តាំងពីឆ្នាំ១៩៨៨មក។ លោកស្រី ស៊ូសាន ក៏ធ្លាប់ធ្វើសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិតសភាអាជ្ញាកណ្តាលជាតិ ព្រមទាំងធ្វើប្រធានគណៈកម្មការសមាជិកភាពនៃបណ្ឌិតសភាអាជ្ញាកណ្តាលជាតិ និងប្រធានគណៈកម្មការសមាជិកភាពនៃតំបន់ញូអ៊ីងលែន(មានរដ្ឋចំនួន៦នៅភាគខាងជើង​សហរដ្ឋអាមេរិក)។ ក្នុងឆ្នាំ១៩៩៦ លោកស្រីទទួលបានជ័យលាភីផ្នែកទំនាក់ទំនងការងារ និងការគ្រប់គ្រង (Cusing-Gavin Award for Excellence) ដែលទទួលស្គាល់ដោយញូអ៊ីងលែន​៕ 

អាជ្ញាកណ្ដាល គឹម យាត ដារ៉ារិទ្ធ

មុខងារបច្ចុប្បន្ន៖ មេធាវី, សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា; នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា។

ប្រវត្ដិសង្ខេប៖  នាយកនៃគម្រោងគាំទ្រនីតិប្បញ្ញតិកម្ពុជា កាណាដា នៃភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេស
កាណាដា នៅប្រទេសកម្ពុជា, នាយករងនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), ប្រឹក្សាច្បាប់ និងមន្ដ្រីគម្រោងនៃគណៈកម្មការអឺរ៉ុប ការិយាល័យសម្របសម្រួលបច្ចេកទេសនៅភ្នំពេញ, ផ្នែកប្រឹក្សាគោលនយោបាយ និងច្បាប់នៃ World Bank, UNDP, EU, CIDA និងកម្មវិធីជំនួយទ្វេរភាគីសម្រាប់កម្ពុជា ឡាវ ថៃ បារាំង និងកាណាដា។

កំរិតវប្បធម៌៖   

 • DEA នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច(ប្រទេសបារាំង),
 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ដ្រ នយោបាយ(ប្រទេសបារាំង),
 • បរិញ្ញាប័ត្រគ្រប់គ្រងធនធានមនុស្ស(ប្រទេសបារាំង)។

ភាសា៖    ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។

សាស្រា្តចារ្យ រុសសែល ឡេនស៍បឺរី

សាស្រា្តចារ្យសាកលវិទ្យាស៊ីដនី

រុសសែល ឡេនស៍បឺរី ជាសាស្រ្តាចារ្យមុខវិជ្ជាសិក្សាអំពីការងារ និងអង្គភាពនៅសាលាធុរកិច្ចនៃសាកលវិទ្យាល័យស៊ីដនីដែល លោកបានបម្រើការងាររយៈពេល២០ឆ្នាំជាប្រធានដេប៉ាតឺម៉ង់ និងជាព្រឹទ្ធបុរសរង។ លោកទទួលបានសញ្ញាបត្រចិត្តវិទ្យា និង វិទ្យាសាស្រ្តនយោបាយពីសាកលវិទ្យាល័យមែលបឺន (University of Melbourne) និងសញ្ញាបត្របណ្ឌិតពីសាលាសេដ្ឋកិច្ចទី ក្រុងឡុង។ លោកជាសមាជិកជាន់ខ្ពស់ហ្វុលប្រាយនៅសាលាគ្រប់គ្រងស្លូន (Sloan School of Management) នៃវិទ្យាស្ថាន បច្ចេកវិទ្យាអេមអាយធី (MIT) បញ្ញវ័ន្តធ្វើកម្មសិក្សានៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាអំពីការងារនៃអង្គការពលកម្មអន្តរជាតិ (ILO) ទីក្រុងហ្សឺណែវ និងនៅវិទ្យាស្ថានស៊ុយអែតសម្រាប់ការសិក្សាស្រាវជ្រាវអំពីសត្វព្រៃ។ លោកជាអតីតប្រធានសមាគមការងារ និង ទំនាក់ទំនង​ការងារអន្តរជាតិ។​ ការចូលរួមវិភាគទានសិក្សាស្រាវជ្រាវចំបងៗរបស់លោករួមមានការសិក្សាស្រាវជ្រាវជាលក្ខណៈ អន្តរជាតិប្រៀបធៀបអំពីការគ្រប់គ្រង និងទំនាក់ទំនងការងារ។ លោកក៏ធ្លាប់បម្រើការងារជាអ្នកពិគ្រោះយោបល់ដល់អង្គការពលកម្ម អន្តរជាតិ អូអ៊ីស៊ីឌី រដ្ឋាភិបាល សហជីពនៅតាមប្រទេសជាច្រើនផងដែរ។

លោក គង់ ផល្លៈ

លោក គង់ ផល្លៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

មុខងារបច្ចុប្បន្នៈ       ប្រធានក្រុមមេធាវី នៃការិយាល័យមេធាវី ខ្មែរលិកស៏។ ព្រឹទ្ធបុរស និងសាស្ដ្រាចារ្យ (មហាវិទ្យាល័យច្បាប់និងកិច្ចការ សាធារណៈ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា) បង្រៀន
ថ្នាក់បរិញ្ញាបត្រ និង អនុបណ្ឌិតនូវមុខវិជ្ជា ដូចជា នីតិរដ្ឋធម្មនុញ្ញ នីតិពាណិជ្ជកម្ម ប្រព័ន្ធអង្គការ សហប្រជាជាតិ នីតិសាធារណៈ នីតិការងារ ប្រៀបធៀបប្រព័ន្ធនយោបាយដំណោះស្រាយវិវាទ
ក្រៅផ្លូវតុលាការ ប្រវត្ដិនិងប្រព័ន្ធច្បាប់របស់អាស៊ាន នីតិពាណិជ្ជកម្មកំរិតខ្ពស់ ច្បាប់កិច្ចសន្យានិងអំពើ
នីត្យានុកូល ។

ប្រវត្ដិសង្ខេបៈ អ្នកជំនាញច្បាប់ និង ទីប្រឹក្សាសម្រាប់គំម្រោងតុលាការគំរូកម្ពុជា។ ទីប្រឹក្សាគម្រោង ជំនួយផ្នែកច្បាប់របស់ USAID-EWMI និងគម្រោងសិក្សាទិន្នន័យមូលដ្ឋានរបស់អង្គការកិច្ច
សហប្រតិបត្ដិការបច្ចេកទេសអាល្លឺម៉ង់ នៅក្រុមប្រឹក្សាសម្រាប់ កំណែទម្រង់ ច្បាប់ និង ប្រពន្ធ័តុលាការ។ សមាជិក ត្រួតពិនិត្យរបស់គំរោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្ដិធ៌មនៅកម្ពុជា សហការជាដៃគូរ ជាមួយជំនួយទីភ្នាក់ងារប្រទេសអូស្ដ្រាលីដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (AusAID-CCJAP)។ ជំនួយការច្បាប់នៃគម្រោងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីរបស់ទីភ្នាក់ងារ សហប្រតិបត្ដិការ
អន្ដរជាតិជប៉ុន (JICA) ប្រចាំនៅក្រសួងយុត្ដិធម៌។ សាស្ដ្រាចារ្យ ច្បាប់ (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច) បង្រៀននីតិពាណិជ្ជកម្ម។

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ (សាកលវិទ្យាល័យណាហ្គូយ៉ា មហាវិទ្យាល័យជាន់ខ្ពស់ផ្នែក
ច្បាប់ ប្រទេសជប៉ុន។ បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ ទន្ដបណ្ឌិត (សាកលវិទ្យាល័យភូមិន្ទសុខាភិបាល ប្រទេសកម្ពុជា)។

ភាសាៈ         ខ្មែរ អង់គ្លេស (ស្ទាត់ជំនាញ)  បារាំង ជប៉ុន  (មធ្យម)

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់លោក គង់ ផល្លៈ សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់លោក គង់ ផល្លៈ

សាស្រ្តាចារ្យ អាឡេន ផូណាក់

សាស្រ្តាចារ្យវេលាការនៃសាកលវិទ្យាល័យសាសកាតឆេវ៉ាន (Univeristy of Saskatchewan)ប្រទេសកាណាដា​ និងជាអតីតប្រធាន “បណ្ឌិតសភាជាតិអាជ្ញាកណ្តាល”

អតីតប្រធាន “បណ្ឌិតសភាជាតិអាជ្ញាកណ្តាល” និងជាសាស្រ្តាចារ្យវេលាការនៃសាកលវិទ្យាល័យសាសកាតឆេវ៉ាន (Univeristy of Saskatchewan)ប្រទេសកាណាដា

        សាស្រ្តាចារ្យ អាឡេន ផូណាក់ ជាជនជាតិកាណាដាដែលបានបម្រើការងារសម្រេចសេចក្តីព្រមទាំងសន្ធានកម្មការងារ និង វិវាទការងារតាំងតែពីឆ្នាំ១៩៨៥មក។ លោកជាអាជ្ញាកណ្តាលក្នុងអនុសញ្ញារួមថ្នាក់តំបន់ និងថ្នាក់ជាតិ និងជាអនុប្រធានក្រុមប្រឹក្សា ភិបាលសេវាទំនាក់ទំនងការងារសហព័ន្ធពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។ នៅឆ្នាំ១៩៩២ លោកបណ្ឌិត ផូណាក់ បានចូលបម្រើការងារ នៅបណ្ឌិតសភាជាតិអាជ្ញាកណ្តាលក្នុងតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានទទួលបន្ទុកថ្នាក់តំបន់របស់កាណាដា។ បច្ចុប្បន្ន លោកជាប្រធានមូលនិធិអប់រំ និងស្រាវជ្រាវនៃបណ្ឌិតសភាជាតិអាជ្ញាកណ្តាល។ នៅខែតុលា ឆ្នាំ២០១៣ លោកត្រូវបានតែង តាំងជាបេក្ខភាពប្រធានបណ្ឌិតសភាជាតិអាជ្ញាកណ្តាលហើយលោកបានក្លាយជាប្រធានពេញសិទ្ធិនៅខែឧសភា ឆ្នាំ២០១៥។

          លុះដល់ខែមិថុនា ឆ្នាំ២០០៦ លោកបណ្ឌិត ផូណាក់ជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៅសាកលវិទ្យាល័យកាល់ហ្គារី (University of Calgary) និងជាអ្នកនិពន្ធអត្ថបទ ចំពូកសៀវភៅ និងសៀវភៅសិក្សាស្តីពីទំនាក់ទំនងរវាងនិយោជក និងកម្មករ និយោជិត។ បច្ចុប្បន្ន លោកមានងារជាសាស្រ្តាចារ្យក្នុងស្ថាប័ននេះ ហើយនៅឆ្នាំ២០១០ លោកបានក្លាយជាសាស្រ្តាចារ្យវេលាការនៅ សាកលវិទ្យាល័យសាសកាតឆេវ៉ាន បង្រៀនមុខវិជ្ជាការសម្រេចសេចក្តីដោយអាជ្ញាកណ្តាលការងារដល់សិស្សជំនាញធុរកិច្ច និងច្បាប់។ លោកជាប្រធានសមាគមទំនាក់ទំនងវិជ្ជាជីវៈកាណាដានៅឆ្នាំ១៩៩០ និងជាប្រធានក្រុមប្រឹក្សាភិបាលនិពន្ធនាយកទិនានុប្បវត្តិឈ្មោះ Relations Industrielles។នៅឆ្នាំ២០០៦ ខ្សែភាពយន្តរបស់លោកដែលមានចំណងជើងថា “Beyond Collision: High Integrity Labour Relations” ទទួលបានពានរង្វាន់ប្រាក់ក្នុងកម្មវិធីមហោស្រពវីដេអូ និងភាពយន្តអន្តរជាតិឡសអេនជេឡេស។ លោកទទួល បានបរិញ្ញាបត្រពីសាកលវិទ្យាល័យម៉ាក់ហ្គី (McGill University) បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យមីឈីហ្គេន (Michigan State University) និងសញ្ញាបត្របណ្ឌិតផ្នែកទំនាក់ទំនងវិជ្ជាជីវៈពីសាកលវិទ្យាល័យវីសកុនស៊ីន មេឌីសិន (University of Wisconsin) (Madison).  

          

អាជ្ញាកណ្តាល កុយ នាម

មុខងារបច្ចុប្បន្ន៖ មេធាវីនៅ ខេអិន ការិយាល័យពិគ្រោះច្បាប់

ប្រវត្ដិសង្ខេប៖ មេធាវីនៅ ខេអិន ការិយាល័យពិគ្រោះច្បាប់, មជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម, អគ្គលេខាធិការរងនៃ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា, ​និពន្ធនាយកនៃព្រឹត្ដិប្រ័តអ្នកច្បាប់​របស់គណៈមេធាវីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា), សមាជិកក្រុមប្រឹក្សានៃគណៈមេធាវី, សមាជិកគណៈ​កម្មាធិការកិច្ចការច្បាប់​ព្រហ្មទណ្ឌនៃ​គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានកម្មវិធី​អង្គការ​សហប្រជាជាតិដើម្បីអភិវឌ្ឍន៍, សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រម្ពុជា, សាស្ត្រាចារ្យច្បាប់​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវី, សាស្ដ្រាចារ្យច្បាប់ នៃមហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បោះពុម្ពផ្សាយ៖        

 • កុយ នាម៖ ច្បាប់ក្រុមហ៊ុន ​ (ការផ្សាយលើកទី១, ភ្នំពេញ, ឆ្នាំ២០១៦)
 • កុយ នាម៖ អយ្យការ៖ ប្រវត្ដិ និងការសិក្សាប្រៀបធៀប  (ឆ្នាំ២០០៦)
 • កុយ នាម៖ ដំណើរការក្ដីនៅក្នុងតុលាការកម្ពុជា (អង្គការមូលនិធិអាស៊ី, ឆ្នាំ១៩៩៨)
 • វចនានុក្រមច្បាប់ភាសាអង់គ្លេស-ខ្មែរ (អង្គការមូលនិធិអាស៊ី, ឆ្នាំ១៩៩៤ និង១៩៩៧)។

កំរិតវប្បធម៌៖ 

 • បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ(ច្បាប់) ផ្នែកកិច្ចការជំនួញអន្ដរជាតិ និង​នីតិប្រៀបធៀប​ពី​សាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ,
 • បរិញ្ញាបត្រវិស្វករគីមីវិទ្យា (ភ្នំពេញ)។ 

ភាសា៖  ខ្មែរ អង់គ្លេស បារាំង ថៃ (ស្ទាត់ជំនាញ)។ 

លោក ម៉ែន និមិ្មត

មុខងារបច្ចុប្បន្នៈ       អាជ្ញាកណ្ដាល នៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង អ្នកពិគ្រោះយោបល់(អាជីវកម្ម
ផ្ទាល់ខ្លួន)
ប្រវត្ដិរូបសង្ខេបៈ       អតីតនាយកប្រតិបត្ដិ មូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទីប្រឹក្សាច្បាប់ (ការិយាល័យមេធាវីឯកជន)។ មន្ដ្រីកម្មវិធីគម្រោង របស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍
អន្ដរជាតិ (USAID) និង សហគមន៍អឺរ៉ុប (EU)។ សាស្ដ្រាចារ្យច្បាប់់ នៃមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
កំរិតវប្បធម៌ៈ  បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់់ (ប្រទេសអាមេរិក)។ បេក្ខជនបណ្ឌិតច្បាប់ (ប្រទេសអូស្ដ្រាលី)។

បរិញ្ញាបត្ររដ្ឋបាលសាធារណៈ (ប្រទេសថៃ)។ បរិញ្ញាបត្រច្បាប់ (ប្រទេសកម្ពុជា)។

ភាសាៈ         ខ្មែរ អង់គ្លេស

អាជ្ញាកណ្តាល ម៉ៃ ឃើល ហ្គេយ

អាជ្ញាកណ្តាលនៃគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជីវៈនៅថេសមេនៀន

​          អាជ្ញាកណ្តាល ម៉ៃ ឃើល ហ្គេយ មានបទពិសោធន៍អន្តរជាតិយ៉ាងទូលំទូលាយក្នុងការងារអភិវឌ្ឍវិជ្ជាជីវៈដោយសារតែលោកធ្លាប់ធ្វើការនៅប្រទេសចិន កម្ពុជា អាហ្រ្វិកខាងកើត តង់ហ្សានៀ និងហ្សានីបា។ នៅកម្ពុជា លោកមានបទពិសោថន៍យ៉ាងច្រើនដោយលោកជាសមាជិកគណៈទីប្រឹក្សាអន្តរជាតិរបស់មូលនិធិក្រុមប្រឹក្សា អាជ្ញាកណ្តាល ហើយនៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានបំពាក់មេដាយថ្នាក់សហមេត្រីជូនដល់លោកដែលបានចូលរួមចំណែកដល់ប្រទេសកម្ពុជា។ នៅអូស្រ្តាលី  ម៉ៃឃើលទទួលតំណែងជាអាជ្ញាកណ្តាលនៃគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជិវៈអូស្រ្តាលី សមាជិកគណៈកម្មាធិការយុត្តិធម៌ការងារ ហើយលោកក៏ធ្លាប់ជាអនុប្រធាន និងប្រធានក្រុមប្រតិបត្តិករអាកាសចរអូស្រ្តាលី ព្រមទាំងជាថ្នាក់គ្រប់គ្រងអាកាសចរណ៍អេនសិធ។

អាជ្ញាកណ្ដាល ញាន សុមុន្និន្ទ

មុខងារបច្ចុប្បន្ន៖ មជ្ឈត្តករពាណិជ្ជកម្ម, អ្នកស្រាវជ្រាវផ្នែកច្បាប់ និងអភិបាលកិច្ច, ភ្នាក់ងារតំណាងឯករាជ្យនៃក្រុមហ៊ុនធានារ៉ាប់រង

សាវតាសង្ខេប៖     ជំនាញការផ្នែកតាក់តែងសេចក្តីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្ត និងជាទីប្រឹក្សាផ្នែកច្បាប់​ និងអភិបាលកិច្ចក្នុងគម្រោងនានាដែលឧបត្ថម្ភថវិកាដោយអ្នកផ្តល់ជំនួយ,  អ្នកឯកទេសផ្នែកច្បាប់ភូមិបាល និងគោលនយោបាយដោះស្រាយផលប៉ះពាល់គម្រោង, គ្រូបណ្តុះ បណ្តាលច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,  អ្នកបកប្រែភាសាខ្មែរ-អង់គ្លេស, ​និងប្រធាន/អ្នកគ្រប់គ្រងផ្នែកលក់ និងទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុនឯកជនមួយចំនួន។

កម្រិតវប្បធម៌៖            

 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិបាលកិច្ច និងការអភិវឌ្ឍ (នៅ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យ Sussex  ចក្រភពអង់គ្លេស),
 • បញ្ចប់វគ្គបណ្តុះបណ្តាលក្រោយឧត្តមសិក្សាស្តីពីកាលានុវត្តភាពរបស់  វិស័យសាធារណៈ និងឯកជនក្នុងការរៀបចំកែលម្អរទីក្រុងឡើងវិញ (នៅវិទ្យាស្ថានសិក្សាលំនៅឋាន នៃសាកលវិទ្យាល័យ Erasmus ប្រទេសហូឡង់),
 • បញ្ចប់ការស្រាវជ្រាវផ្នែកច្បាប់កម្រិតក្រោយឧត្តមសិក្សា​ (នៅសាលាច្បាប់នៃសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក),
 • បរិញ្ញាបត្រនីតិ (ច្បាប់) (នៅវិទ្យាស្ថានជាតិគ្រប់គ្រង ប្រទេសកម្ពុជា) និង
 • បរិញ្ញាបត្រ ភូមិវិទ្យា (នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា)។

ភាសា៖  ខ្មែរ អង់គ្លេស និង ថៃ (ស្ទាត់ជំនាញ)។

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់លោក ញាន សុមុន្និន្ទ សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់លោក ញាន សុមុន្និន្ទ

លោក ប៉ែន ប៊ុនឈា

មុខងារបច្ចុប្បន្នៈ       អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកំណែទំរង់ច្បាប់ និងប្រព័ន្ធតុលាការនៃទីស្ដីការ
គណៈរដ្ឋមន្ដ្រី។

ប្រវត្ដិសង្ខេបៈ ប្រធានគម្រោងជំនួយផ្នែកច្បាប់គាំទ្រដោយ USAID-EWMI (គម្រោងសិក្សាទិន្នន័យ
មូលដ្ឋាន) នៅក្រុមប្រឹក្សាកំណែទំរង់ច្បាប់ និងប្រព័ន្ធតុលាការ។ ប្រធានគម្រោង សេចក្ដីព្រាងច្បាប់
គាំទ្រដោយ អង្គការកិច្ចសហប្រតិបត្ដិការបច្ចេកទេសអាល្លឺម៉ង់  (គម្រោងសិក្សាទិន្នន័យមូលដ្ឋាន អំពីអង្គភាពច្បាប់ និងសមត្ថភាពរបស់ក្រសួង និង ស្ថាប័ននានា ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់)។ នាយកគំរោងពត៌មានវិទ្យានៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។ អនុប្រធានគម្រោង រដ្ឋបាលទូទៅ
នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល។ សាស្ដ្រាចារ្យ​នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី (ភ្នំពេញ) បង្រៀនមុខវិជ្ចាទាក់ទងនឹង ការសរសេរកិច្ចសន្យា   ការដោះស្រាយវិវាទ ការចរចា  ការផ្សះផ្សា និងអាជ្ញាកណ្ដាល។ 

កំរិតវប្បធម៌ៈ អនុបណ្ឌិតគោលនយោបាយសាធារណៈ(ប្រទេសជប៉ុន)។បរិញ្ញាប័ត្រច្បាប់(មហាវិទ្យាល័យ
នីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។

ភាសាៈ         ខ្មែរ អង់គ្លេស

លោក រុន សារ៉ាយ

មុខងារបច្ចុប្បន្នៈ       នាយកប្រតិបត្ដិ នៃគម្រោងជំនួយផ្នែកច្បាប់នៃកម្ពុជា។  សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

ប្រវត្ដិសង្ខេបៈ អ្នកគ្រប់គ្រងទូទៅនៅអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។ ទីប្រឹក្សាពាណិជ្ជកម្មនិង
សេដ្ឋកិច្ចនៃមូលនិធិអាស៊ី។ នាយកគ្រប់គ្រងវេទិកាពាណិជ្ជកម្មដ៏ប្រសើរ ក្នុងអនុតំបន់មេគង្គ (GMS-BF) នៅប្រទេសទ្បាវ។ មន្ដ្រីកម្មវិធីនៃមូលនិធិអាស៊ី មើលការខុសត្រូវលើអង្គការ ក្រៅរដ្ឋាភិបាលដែលទទួល
មូលនិធិពីមូលនិធិអាស៊ី។ គ្រូបង្រៀនច្បាប់នៅ វិទ្យាស្ថានជាតិគ្រប់គ្រង និង សាកលវិទ្យាល័យនីតិសាស្ដ្រ  និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងច្បាប់អន្ដរជាតិ (វិទ្យាស្ថានពាណិជ្ជកម្មអន្ដរជាតិ ប្រទេសស្វីស)។ បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។ បរិញ្ញាប័ត្រ ផ្នែកច្បាប់ពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រង)។ បរិញ្ញាបត្រ រដ្ឋបាលសាធារណៈ ( ប្រទេសថៃ)។

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង

បណ្ឌិត សុខ ម៉ាធឿង

មុខងារបច្ចុប្បន្នៈ សាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ចនិងច្បាប់នៅដេប៉ាដឺម៉ង់ទេពកោសល្យស៊ីវិលនៃសាកល
វិទ្យាល័យបច្ចេកវិទ្យាកម្ពុជា និង សាលាភូមិន្ទ រដ្ឋបាល ។ ទីប្រឹក្សាអមរដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ប្រវត្ដិសង្ខេបៈ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អតីតប្រធានក្រុមប្រឹក្សាភិបាលនៃ
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ពីឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០០៨។ អតីតសាស្ដ្រាចារ្យនីតិការងារ នៃមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយ និងមជ្ឈមណ្ឌល
បណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ អតីតសាស្ដ្រាចារ្យវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យដ៏ទៃទៀត នៅភ្នំពេញប្រទេសកម្ពុជា។ មន្ដ្រីកម្មវិធីនៃ
សហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងភ្នំពេញ។ អ្នកផ្សះផ្សាដែលទទួលស្គាល់ពីមជ្ឈមណ្ឌលសន្ធានកម្ម និង
មជ្ឈត្ដកម្មនៃទីក្រុងប៉ារីស ប្រទេសបារាំង។

កំរិតវប្បធម៌ៈ  បណ្ឌិតវិទ្យាសាស្ដ្រសេដ្ឋកិច្ច (ប្រទេសបារាំង)។ បរិញ្ញាប័ត្រសេដ្ឋកិច្ច និង បរិញ្ញាប័ត្រ នីតិសាស្ដ្រ ពីមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់បណ្ឌិត សុខ ម៉ាធឿង​ សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់បណ្ឌិត សុខ ម៉ាធឿង​

លោក តាំង ទ្រី

មុខងារបច្ចុប្បន្ន ៖      មេធាវី

ប្រវត្ដិសង្ខេបៈ ទីប្រឹក្សាអាជីវកម្ម និងវិនិយោគទុននៅការិយាល័យ Sciaroni & Associates។ គ្រូបង្រៀនច្បាប់ អចលនទ្រព្យ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ។ គណនេយ្យករ និងមន្ដ្រីផ្នែកត្រួត
ពិនិត្យ និងហិរញ្ញវត្ថុនៅក្រុមហ៊ុន Nestle Daily (Cambodia) Ltd. ។ មន្ដ្រីផ្នែកហិរញ្ញវត្ថុ នៅអង្គការជំនួយ
ផ្នែកច្បាប់នៃកម្ពុជា ដោយ មានការទទួលខុសតូវលើបញ្ជិកាគណនេយ្យ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ធ្វើការជាមួយសវនាករពីក្រៅ និងម្ចាស់ជំនួយ ព្រមទាំងផ្ដល់ជំនួយការ
លើកិច្ចការរដ្ឋបាលផ្សេងទៀត។

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់សាធារណៈអន្ដរជាតិ នៅសាកលវិទ្យាល័យកានសាយ
(Kansai University) ទីក្រុងអូសាកា ប្រទេសជប៉ុន។ បរិញ្ញាបត្រច្បាប់ពាណិជ្ជកម្ម(វិទ្យាស្ថានជាតិ
គ្រប់គ្រង)។ បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម (កម្មវិធីសិក្សា ជាពីរភាសារួមគ្នា របស់អតីត មហាវិទ្យាល័យ
ពាណិជ្ជសាស្ដ្រនៅភ្នំពេញ សាកលវិទ្យាល័យសាន់ហ្វ្រោន់ស៊ីស្កូ (San Francisco) និង សាកលវិទ្យាល័យ
ចចថោន (Georgetown)។ 

ភាសាៈ         ខ្មែរ អង់គ្លេស ជប៉ុន

 

លោកស្រី ឈីវ ភិរម្យ

មុខងារបច្ចុប្បន្នៈ       ប្រធានផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស (Manulife)  និងអភិវឌ្ឍន៍ធនធាន
មនុស្ស និង រដ្ឋបាលនៅក្រុមហ៊ុនបំរើសេវាកម្ម គ្រប់គ្រងអាកាសចរកម្ពុជា។ មេធាវីនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ជំនាញ ផ្នែកកិច្ចសន្យាការងារ និង កិច្ចសន្យាសហគ្រាសពាណិជ្ជកម្ម។

ប្រវត្ដិសង្ខេបៈ ប្រធានផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស និងផ្នែកច្បាប់នៅក្រុមហ៊ុនបំរើសេវាកម្ម គ្រប់គ្រងអាកាសចរកម្ពុជា។ សាស្ដ្រាចារ្យច្បាប់ក្រៅម៉ោង បង្រៀននីតិការងារ ដល់និស្សិតថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់ និង     បរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យបៀលប្រាយ និង សាកលវិទ្យាល័យភូមិន្ទ
នីតិសាស្ដ្រ  និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

កំរិតវប្បធម៌ៈ  សញ្ញាបត្របរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកច្បាប់ និង ទំនាក់ទំនងការងារនៅក្នុងសហគ្រាស ពីសាកល វិទ្យាល័យលីមីញែរលីយ៉ុង ២ (Lumiere Lyon 2 University) នៃប្រទេសបារាំង។ បរិញ្ញាបត្រ ផ្នែកនីតិឯកជន ពីសាកលវិទ្យាល័យ លីមីញែរលីយ៉ុង ២ (Lumiere Lyon 2 University)ប្រទេសបារាំង។

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង

លោក ហែម ហួណារិទ្ធ

មុខងារបច្ចុប្បន្នៈ       ប្រធានការិយាល័យមេធាវី ប៊ីអេនជី (BNG Legal)

 ប្រវត្ដិសង្ខេបៈ ធ្វើការនៅក្នុងមុខតំណែងផ្សេងៗ ក្នុងកិច្ចការសាធារណៈ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងតួនាទីផ្សេងៗក្នុងវិស័យច្បាប់។ ឯកទេសច្បាប់ពាណិជ្ជកម្ម និង    ហិរញ្ញវត្ថុ។

កំរិតវប្បធម៌ៈ  សញ្ញាប្រ័តបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ដ្រាលី។ បរិញ្ញាបត្រច្បាប់ (កម្មវិធីសហការផ្នែកច្បាប់រួមគ្នា រវាង វិទ្យាស្ថានជាតិគ្រប់គ្រង កម្ពុជា និង សាកលវិទ្យាល័យសេនហ្វ្រេនស៊ីស្កូ San Franciso សហរដ្ឋអាមេរិក។ ឱសថការីឧត្ដម (មហាវិទ្យាល័យវេជ្ជសាស្ដ្រ ទន្ដសាស្ដ្រ  និងឱសថសាស្ដ្រ ភ្នំពេញ ប្រទេសកម្ពុជា) ។

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង

លោក អឹុង សុទ្ធី

មុខងារបច្ចុប្បន្នៈ       សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ គ្រូបង្រៀនច្បាប់ និង រដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ បៀលប្រាយ និង សាកលវិទ្យាល័យពុទ្ធិសាស្ដ្រ។ អាជ្ញាកណ្ដាល នៃ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

ប្រវត្ដិសង្ខេបៈ មន្ដ្រីនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃមន្ទីរពិសោធន៍៍បាក់តេរីសាស្ដ្រ នៃនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល។ មន្ដ្រីអធិការកិច្ច នៃក្រសួងទំនាក់ទំនង ជាមួយសភា និង អធិការកិច្ច។ មន្ដ្រីក្រសួងបរិស្ថាននៅនាយកដ្ឋានអភិរក្ស និងការពារធម្មជាតិ។ ប្រធានផ្នែកក្រុមជំនាញ ធុរកិច្ចនិងពាណិជ្ជកម្មនៃលេខាធិការដ្ឋានក្រុមប្រឹក្សា
អ្នកច្បាប់នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ នៅសាកលវិទ្យាល័យបៀលប្រាយ។ បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។ សញ្ញាបត្រ័ឯកទេសពេទ្យសត្វ (អតីតសហភាពសូវៀត USSR)។

អាជ្ញាកណ្ដាល កៅ ថាច

មុខងារបច្ចុប្បន្ន៖ ប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ, សមាជិកឧត្តមប្រឹក្សាជាតិសេដ្ឋកិច្ចកម្ពុជា,

ប្រវត្តិរូបសង្ខេប៖         

 • ប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០១៤
 • សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០០៣
 • អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា 
 • ប្រធានផ្នែកទីផ្សារហិរញ្ញវត្ថុនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមធ្វើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងច្បាប់ស្តីពីការចេញលក់មូលបត្រមិនមែនរបស់រដ្ឋព្រមទាំងជាសមាជិកក្រុមកាងារទទួលបន្ទុករៀបចំយុទ្ធសាស្រ្តអភិវឌ្ឍ ហិរញ្ញវត្ថុឆ្នាំ ២០០៦ ដល់ ២០១៥ និង២០១១ ដល់ ២០២០។
 • មន្រ្តីច្បាប់នៅក្រសួងយុត្តិធម៌ និងក្នុងតុលាការផងដែរ។

បោះពុម្ពផ្សាយ

កៅ ថាច៖ ប្រព័ន្ធដោះស្រាយជម្លោះក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយប្រៀបធៀប​ គោលការណ៍សំខាន់ៗនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ (បោះពុម្ពដោយ UTPP Press ២០០៣)។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ មកពី Bond University  (ប្រទេសអូស្រា្តលី) នៅឆ្នាំ ២០០២ លើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខ័ណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ។
 • បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB)។

ភាសា៖  ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។

លោក គល់ វឌ្ឍនា

មុខងារបច្ចុប្បន្នៈ       អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ប្រវត្ដិសង្ខេបៈ បទពិសោធន៍ក្នុងការដោះស្រាយវិវាទ ទាក់ទងនឹងការការពារតំបន់ និង សហគមន៍ដោយ ផ្អែកលើការគ្រប់គ្រងប្រភពធនធានធម្មជាតិ។ បទពិសោធន៍ក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ខ្នាតតូចក្នុង
វិស័យនាំចេញ និងលក់រាយ។ រៀបចំស្រាវជ្រាវ ឯកសារគោលនយោបាយទាក់ទងនឹងការគ្រប់គ្រង
ប្រភពធនធានធម្មជាតិ និងតំបន់ការពារ និង  ព្រៃឈើសម្រាប់ការ ការពារ។

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រផ្នែកដីស្រទាប់លើ (ប្រទេសបែលហិ្សក)។ បរិញ្ញាបត្រវិទ្យាសាស្ដ្រព្រៃឈើ (សាកលវិទ្យាល័យកសិកម្ម ភ្នំពេញ)។

ភាសាៈ         ខ្មែរ អង់គ្លេស

អាជ្ញាកណ្ដាល លី តៃសេង

មុខងារបច្ចុប្បន្ន៖ ម្ចាស់ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនមេធាវី HBS Law និង មន្ទីរសារការី HBS នៃព្រះរាជាណាចក្រកម្ពុជា

ប្រវត្ដិសង្ខេប៖   មេធាវី និងសារការី, សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា, អតីតអគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា,  , គ្រូបង្រៀនច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតីសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ(ច្បាប់) ជំនាញផ្នែកដោះស្រាយវិវាទពាណិជ្ជកម្ម អន្ដរជាតិនៅសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University),
 • បរិញ្ញាបត្រនីតិសាស្ត្រ(ច្បាប់) ជំនាញច្បាប់ឯកជន (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា), 
 • បរិញ្ញាបត្រច្បាប់នីតិឯកជន ពីមហាវិទ្យាល័យលុយមីញែរ លីយ៉ុង២ ប្រទេសបារាំង
 • វិញ្ញាបនបត្របញ្ចប់ការសិក្សាពីការដឹកនាំក្រុមហ៊ុនមេធាវី (សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក) ។

ភាសា៖ ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។

អាជ្ញាកណ្តាល ម៉ារ សំបូរណា

មុខងារបច្ចុប្បន្ន៖ មេធាវី និងជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា; ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមេធាវី ម៉ារ&សហការី និងជាដៃគូសហការនៃក្រុមមេធាវី One Asia Lawyers; មេធាវីប្រចាំក្រសួងមហាផ្ទៃ

ប្រវត្ដិសង្ខេប៖  

លោកមេធាវី ម៉ារ សំបូរណា ធ្លាប់បម្រើការជា អនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ អស់រយៈពេល ជាង១០ឆ្នាំ។ បច្ចុប្បន្ននេះ លោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រសួងលើកិច្ចការអន្តោប្រវេសន៍ និងទំនាក់ទំនងអន្តរជាតិ និងជាមេធាវីប្រចាំក្រសួងមហាផ្ទៃ។ លោកមេធាវី ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាស្ថាប័នដោះស្រាយវិវាទការងាររួមអស់រយៈពេល ៨ឆ្នាំផងដែរ។ បន្ថែមលើការបំពញការងារវិស័យសាធារណៈ ពាក់ព័ន្ធនឹងវិស័យឯកជន លោកមេធាវី ម៉ារ សំបូរណា ធ្លាប់បម្រើការងារជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៅការិយាល័យច្បាប់អន្តរជាតិជាច្រើន ដែលមានជាអាទិ៍ដូចជា ការិយាល័យ Tilleke & Gibbins និង Associates ការិយាល័យ Sciaroni & Associates និងចុងក្រោយការិយាល័យ R&T Sok & Heng អស់រយៈពេលជាង ១២ឆ្នាំ។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វកម្ម ជំនាញអេឡិចត្រូមេកានិក ពីមហាវិទ្យាល័យនាវាចរ ឈ្មោះ គីរ៉ូវា អតីតសហភាពសូវៀត ទីក្រុងបាគូ (សមុទ្ទកាស់ព្យែន រដ្ឋអាហ្សែបាហ្សាន)
 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យបៀលប្រាយ ភ្នំពេញ
 • បរិញ្ញាបត្រនីតិសាធារណៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ភ្នំពេញ
 • បរិញ្ញាបត្រនីតិឯកជន ពីវិទ្យាស្ថានជាតិគ្រប់គ្រង ភ្នំពេញ សហការជាមួយសាកលវិទ្យាល័យសាន់ ហ្វ្រាន់ស៊ីសស្កូរ សហរដ្ឋអាមេរិក។

ភាសា៖  ខ្មែរ អង់គ្លេស និងរុស្សី (ស្ទាត់ជំនាញ)។

លោក អ៊ុក រី

មុខងារបច្ចុប្បន្នៈ       ដៃគូរការិយាល័យមេធាវី Bou, Nou, Ouk & Partners Law Firm។

ប្រវត្ដិសង្ខេបៈ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អតីតទីប្រឹក្សាច្បាប់ (ក្រុមហ៊ុន Dirksen Flipse Doran & Le - DFDL)។ មេធាវីនៅ ការិយាល័យច្បាប់មេគង្គហ្គ្រុប (Mekong Law Group)។ មេធាវីតាំងពីឆ្នាំ១៩៩៧ នៅក្នុងប្រទេសកម្ពុជា ដែលផ្ដោតទៅលើកិច្ចសន្យា និងសេចក្ដីព្រាងច្បាប់នានា ការស្រាវជ្រាវច្បាប់ និងគោលនយោបាយ ហើយនិងដំណោះស្រាយវិវាទការងារ និងវិវាទពាណិជ្ជកម្ម។ មេធាវី និង ស្មាក្ដីមេធាវីនៅក្នុងតុលាការកំពូល ប្រទេសញូស្ស៊ីទ្បេន។

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ (ប្រទេសអូស្ដ្រាលី)។ បរិញ្ញាបត្រច្បាប់ និងបរិញ្ញាបត្រ
វិទ្យាសាស្ដ្រ  សេដ្ឋកិច្ច (ប្រទេសញូស្ស៊ីទ្បេន)។

ភាសាៈ         ខ្មែរ អង់គ្លេស

អាជ្ញាកណ្ដាល សេង វួចហ៊ុន

មុខងារបច្ចុប្បន្ន៖ ប្រធាន/មេធាវីនៃក្រុមមេធាវីអាស៊ីកម្ពុជា, អនុប្រធាន/មជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការកម្ពុជា

ប្រវត្តិសង្ខេបៈ   សមាជិកនាយកដ្ឋានអធិការកិច្ចគណៈ​ មេធាវី​​កម្ពុជា, សមាជិកគណៈកម្មការកិច្ចការស៊ីវិល នៃគណៈមេធាវីកម្ពុជា, មន្រ្តីទំនាក់ទំនងគម្រោងយេនឌ័រ របស់គណៈមេធាវីកម្ពុជា  និងសហព័ន្ធគណៈមេធាវីជប៉ុន (BAKCJFBA) ក្រោមការឧបត្ថម្ភពីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន​(JICA), មេធាវីនៃក្រុមហ៊ុនច្បាប់កម្ពុជា, អ្នកពិគ្រោះយោបល់របស់ក្រុមហ៊ុន អាល់ហ្វា អន្តរជាតិ (Alpha International Corporation Ltd.),​ មន្រ្តីជំនួយកម្មវិធីនៃវិទ្យាស្ថានសាធារណរដ្ឋ (IRI)​របស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, គម្រោងច្បាប់ស្តីពីគ្រួសារនៃសាកលវិទ្យាល័យមីឈីហ្គេនរបស់​សហរដ្ឋ​​អាមេរិក, ជំនួយការគម្រោងនៃគម្រោងសហប្រតិបត្តិការច្បាប់ និងប្រព័ន្ធតុលាការសម្រាប់​សេចក្តីព្រាងច្បាប់ក្រមរដ្ឋប្បវេណី និងនីតិក្រមរដ្ឋប្បវេណីកម្ពុជារបស់ភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន និងក្រសួងយុត្តិធម៌កម្ពុជា។

កម្រិតវប្បធម៌ៈ

 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (LLM),
 • បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB),
 • បញ្ញវ័ន្តស្រាវជ្រាវច្បាប់(សាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាមេរិក)។

ភាសាៈ  ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ) ។

 

កញ្ញា យូ សួនទី

 

មុខងារបច្ចុប្បន្នៈ       អ្នកពិគ្រោះយោបល់ឯករាជ្យ

ប្រវត្តិសង្ខេបៈ ផ្តល់ការពិគ្រោះយោបល់ដល់អង្គការជីធីហ្សិត (GTZ)  ក្រុមប្រឹក្សាស្តារនីតិសម្បទានិង
អភិវឌ្ឍកម្ពុជា (CRDB) របស់ IUCN ដែលជាសហជីពអភិវឌ្ឍពិភពលោកនិងកម្មវិធីអភិវឌ្ឍន៍
របស់អង្គការសហប្រជាជាតិ (UNDP), មន្រ្តីអភិវឌ្ឍធុរកិច្ចនៃកម្មវិធីអភិវឌ្ឍវិស័យឯកជនតំបន់មេគង្គ
(MPDF), កម្មវិធីផ្តល់លទ្ធភាពធុរកិច្ច ដែលជាកម្មវិធីផ្តោតលើកិច្ចពិភាក្សា និងការតស៊ូមតិអំពីគោល
នយោបាយ  ទីប្រឹក្សាច្បាប់ និងពន្ធដារ (Dirksen   Flipse Doran & Le - DFDL)ដែលមានការងារ
ពាក់ព័ន្ធសំណុំរឿងការងារ ពន្ធដារ និងវិនិយោគ, អ្នកពិគ្រោះ យោបល់ ជាន់ខ្ពស់(Pricewaterhouse
Coopers, Cambodia) ដែលមានការងារផ្តល់សេវាកម្មពិគ្រោះ យោបល់ បញ្ហាពន្ធដារ និងការតាមដាន
ការអនុវត្តច្បាប់ការងារតាមបណ្តាលរោងចក្រនានា, និងជាមន្រ្តីជំនួយ ផ្នែកច្បាប់ (UNDP)

កម្រិតវប្បធម៌ៈ         បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ (សាលាកិច្ចការសាធារណៈនិង
អន្តរជាតិនៃសាកលវិទ្យាល័យខូឡុំបៀរបស់សហរដ្ឋអាមេរិក) ក្រោមជំនួយរួមរបស់កម្មវិធី
អាហាររូបករណ៍ឧត្តមសិក្សាជប៉ុន និងធនាគារពិភពលោក (JJ/WBGSP), បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ និងវិញ្ញាបនបត្រច្បាប់ពន្ធដារ (សាលាច្បាប់ ជេមស៍ប៊ីសលីនៃសាកលវិទ្យាល័យថេមផលរបស់
សហរដ្ឋអាមេរិក) ក្រោមជំនួយហ្វុលប្រាយ, បរិញ្ញាបត្រច្បាប់ (សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យសានហ្រ្វាន់ស៊ីសកូ), បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (មហាវិទ្យាល័យធុរកិច្ចនៃសាកល វិទ្យាល័យសាន់ហ្រ្វាន់ស៊ីសកូ និងសាកលវិទ្យាល័យជចថោន), វិញ្ញាបនបត្របណ្តុះបណ្តាលច្បាប់ការងារ (ក្រសួងសង្គមកិច្ច ការងារ អតីតយុទ្ធជន និងយុវនីតិសម្បទា)

ភាសាៈ         ខ្មែរ អង់គ្លេស

អាជ្ញាកណ្តាល អាន វីរៈ

មុខងារបច្ចុប្បន្ន៖       ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ​នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល, មេធាវី, សមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ប្រវត្តិសង្ខេប៖    នាយិការប្រតិបត្តិនៃអង្គការសមាហរណកម្មធនធានឆ្ពោះទៅគុណភាព, ប្រធានកម្មវិធីច្បាប់ការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍, បានបើកវគ្គបណ្តុះបណ្តាលច្បាប់ការងារ ជំនាញប្រាស្រ័យទាក់ទង ជំនាញចរចា និងជំនាញដោះស្រាយវិវាទការងារច្រើនជាង៤០០វគ្គ, បានធ្វើសវនកម្មអំពីការ គោរពច្បាប់សម្រាប់អ្នកបញ្ជាទិញអន្តរជាតិដូចជា Nike & Adidas Group និងផ្តល់ការពិគ្រោះយោបល់អំពីនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក​របស់សហគ្រាស ដែលផ្គត់ផ្គង់ទំនិញដល់អ្នកបញ្ជាទិញទាំងនោះ។

កម្រិតវប្បធម៌៖        

 • បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច​ (សាកលវិទ្យាល័យជាតិគ្រប់គ្រង),
 • បញ្ញវ័ន្តស្រាវជ្រាវផ្នែកច្បាប់នៃសាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាមេរិក,
 • ចូលរួមវគ្គបណ្តុះបណ្តាល​ស្តីពីជំនាញចរចា​ និងសន្ធានកម្មនៅប្រទេសអូស្រ្តាលី,
 • បរិញ្ញាបត្រនីតិសាស្ត្រ (មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ)។

ភាសា៖     ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។

អាជ្ញាកណ្តាល អន ណន

មុខងារបច្ចុប្បន្ន៖ ទីប្រឹក្សារបស់សមាគមសិទ្ធិកម្មករ ដែលមានទីតាំងធំ នៅវ៉ាស៊ីនតោនឌីស៊ី(សហរដ្ឋអាមេរិក)។

ប្រវត្ដិសង្ខេប៖  

 • ទីប្រឹក្សាមជ្ឈមណ្ឌលអាមេរិកកាំង សំរាប់សាមគ្គីភាពការងារអន្ដរជាតិ (ACILS)។
 • អតីតប្រធានគ្រប់គ្រងផ្នែកច្បាប់ នៃអង្គការការងារកម្ពុជា។
 • គ្រូបណ្ដុះបណ្ដាល នៃសម្ព័ន្ធអង្គការហ្វឹកហ្វឺនការងារកម្ពុជា។
 • ការងារជាមួយនឹងអង្គការការងារកម្ពុជាទាក់ទងនឹងការបណ្ដុះបណ្ដាលដល់កម្មករ ផ្ដល់ទីប្រឹក្សាដល់សហជីព និងការដោះស្រាយវិវាទការងារ។
 • បង្រៀនជាភាសាអង់គ្លេស (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង  វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រនីតិសាស្ត្រ(សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា),
 • បរិញ្ញាប័ត្រវិទ្យាសាស្ដ្រ (សាកលវិទ្យាល័យភូមិន្ទកសិកម្ម),
 • បញ្ចប់វគ្គបណ្ដុះបណ្ដាលជាច្រើន អំពីច្បាប់ការងារ ពីសាកលវិទ្យាល័យ សានហ្វ្រាន់ស៊ីស្កូ នៅក្រុងភ្នំពេញ និង
 • វគ្គដោះស្រាយវិវាទ ពីវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។

ភាសា៖               ខ្មែរ អង់គ្លេស (ស្ទាត់ជំនាញ)។

អាជ្ញាកណ្ដាល ហួន ជុនឌី

មុខងារបច្ចុប្បន្ន៖ នាយកប្រតិបត្តិ នៃ អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។

ប្រវត្ដិសង្ខេប៖   មេធាវី និងអ្នកគ្រប់គ្រងគំរោងដំណើរការក្ដីអនីតិជនរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (ពីឆ្នាំ ១៩៩៩ ដល់ ខែមេសា ឆ្នាំ២០០៤) ការងាររួមមាន ការផ្ដល់ជំនួយផ្នែកច្បាប់ដល់អនីតិជន ដែលមានវិវាទអំពីច្បាប់ រួមទាំងច្បាប់ការងារ។ មេធាវីជាន់ខ្ពស់ និងប្រធានអង្គភាពនៃកម្មវិធីដីធ្លី និងធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលការពារក្ដីនៅតុលាការ និងធ្វើការតស៊ូមតិ ក្នុងជម្លោះដីធ្លីនិងធនធានធម្មជាតិ (ពីឆ្នាំ ២០០៤ ដល់ ២០០៦)។ ហើយពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១៦ ត្រូវបានតម្លើងតំណែងជា មេធាវីជាន់ខ្ពស់ និងប្រធានកម្មវិធី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។​ ជាចុងក្រោយនេះ ចាប់ពីខែមករា ឆ្នាំំ២០១៧ ដល់បច្ចុប្បន្ន ជានាយកប្រតិបត្តិ នៃ អង្គការ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។

កំរិតវប្បធម៌៖    បរិញ្ញាប័ត្ររដ្ឋបាលសាធារណៈ (ប្រទេសកម្ពុជា)។

ភាសា៖            ខ្មែរ អង់គ្លេស(ល្អ) និងថៃ(បង្គួរ)។

លោក លីវ សុវណ្ណា

មុខងារបច្ចុប្បន្នៈ       មេធាវី

ប្រវត្ដិសង្ខេបៈ មេធាវីធ្វើការនៅក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ ស្ថាបនិក និងជាអតីតអនុ
ប្រធានសហព័ន្ធសហជីពខ្មែរ។ តំណាងឱ្យសហព័ន្ធសហជីពខ្មែរ ក្នុងការដោះ ស្រាយវិវាទការងារ និងផ្ដល់ការបណ្ដុះបណ្ដាលដល់សមាជិកសហជីព។ អតីតអ្នកច្បាប់ ការពារសិទ្ធិនៃអង្គការហ្វឹកហ្វឺន សិទ្ធិមនុស្សកម្ពុជា ។

កំរិតវប្បធម៌ៈ  បរិញ្ញាប្រ័តច្បាប់ជាន់ខ្ពស់ (សាកលវិទ្យាល័យឯកទេសនៃកម្ពុជា)។ បរិញ្ញាប្រ័តច្បាប់ (សាលាអប់រំ វិជ្ជាជីវៈមេធាវីប្រទេសកម្ពុជា)។

ភាសាៈ         ខ្មែរ

អាជ្ញាកណ្ដាល ស៊ីន គីមស៊ាន

មុខងារបច្ចុប្បន្ន៖ អនុប្រធាន/អ្នកគ្រប់គ្រងមូលនិធិសម្រាប់គម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលរបស់វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI), មេធាវី និងអាជ្ញាកណ្ដាលពាណិជ្ជកម្មនៅមជ្ឈមណ្ឌលមជ្ឈត្ដករជាតិ

ប្រវត្ដិសង្ខេប៖  អ្នកទំនាក់ទំនងជាមួយគណៈមេធាវី និងសម្របសម្រួលមូលនិធិជំនួយផ្នែកច្បាប់, អ្នកគ្រប់គ្រងមូលនិធិជាន់ខ្ពស់នៃកម្មវិធីសិទ្ធមនុស្ស និងនីតិរដ្ឋរបស់វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWM), មន្ដ្រីកម្មវិធីផ្នែកសិទ្ធិមនុស្ស សិទ្ធិផ្នែកច្បាប់ និងសិទ្ធិសេដ្ឋកិច្ច ព្រមទាំងផ្នែកយ៊ែនឌ័ររបស់ អង្គការមូលនិធិអាស៊ី, គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអតីតកម្មវិធីរបស់សាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ (USF/CLEC), ជំនួយការច្បាប់នៃមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់នៃរដ្ខសភា, មន្ដ្រីកម្មវិធីនៃអង្គការក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

កំរិតវប្បធម៌៖   

 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិ(ច្បាប់) អន្ដរជាតិ និងសេដ្ឋកិច្ច (នៅវិទ្យាស្ថានពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស),
 • បរិញ្ញាបត្រនីតិសាស្ត្រ(ច្បាប់) ជំនាញនីតិសាធារណៈ និងនីតិឯកជន (នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កម្ពុជា),
 • បរិញ្ញាបត្រច្បាប់ផ្នែកនីតិពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា),
 • វិញ្ញាបនបត្រកម្មវិធីស្រាវជ្រាវច្បាប់ (នៅសកលវិទ្យាល័យម៊ីឈីហ្គែន សហរដ្ឋអាមេរិក)។

ភាសា៖  ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់លោកស្រី ស៊ីន គីមស៊ាន សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់លោកស្រី ស៊ីន គីមស៊ាន

លោក សុង វណ្ណស៊ីន

មុខងារបច្ចុប្បន្នៈ      មន្ដ្រីកម្មវិធីច្បាប់នៃសហគមន៍អឺរ៉ុប (ផ្នែកអភិបាលកិច្ច និងសិទ្ធិមនុស្ស)។

ប្រវត្ដិសង្ខេបៈ          បទពិសោធន៍ក្នុងការដោះស្រាយវិវាទដីធ្លី។ ធ្លាប់បង្រៀនផ្នែកមជ្ឈត្ដកម្ម និងសន្ធានកម្ម នៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក។ បង្រៀនវគ្គ ដោះស្រាយក្រៅប្រពន្ធ័តុលាការ ដល់អង្គការក្នុងស្រុក និងអាជ្ញាធរមូលដ្ឋាន ជាពិសេសអំពីយន្ដការដោះស្រាយវិវាទដីធ្លីី។ ធ្វើការស្រាវជ្រាវជាច្រើន ដើម្បីជួយគាំទ្រដល់ការតស៊ូមតិឱ្យមានការអនុម័តកំណែទម្រង់ គោលនយោបាយ និងច្បាប់ដីធ្លី។ ជំនួយការច្បាប់ (គម្រោងកំណែទំរង់រដ្ឋបាល និង     គម្រោងបណ្ដុះបណ្ដាលស្ដីពីតុលាការកម្ពុជា របស់កម្មវិធីអង្គការ សហប្រជាជាតិ ដើម្បីកិច្ច អភិវឌ្ឍន៍ (UNDP) ដែលមានគោលដៅចំបងផ្ដោត ទៅលើច្បាប់នីតិវិធី ក្នុងកំឡុងពេល បណ្ដុះបណ្ដាលចៅក្រមនិង ព្រះរាជអាជ្ញា។

កំរិតវប្បធម៌ៈ បរិញ្ញាប័ត្រច្បាប់ជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ (សាកលវិទ្យាល័យកម្ពុជា)។ បរិញ្ញាប័ត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ)។  

ភាសាៈ        ខ្មែរ អង់គ្លេស

លោក សួង សុផល

មុខងារបច្ចុប្បន្នៈ      មេធាវី និងគ្រូបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។

ប្រវត្ដិសង្ខេបៈ          បណ្ដុះបណ្ដាល អំពីច្បាប់ការងារដល់សកម្មជនសហជីព។ មេធាវី នៅការិយាល័យមេធាវីឯកជន។ ធ្វើការជាជំនួយការច្បាប់ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី (ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី)។ ធ្វើការជាមេធាវីការពារក្ដី នៅផ្នែកជំនួយច្បាប់ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ សមាជិក នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

កំរិតវប្បធម៌ៈ បរិញ្ញាប័ត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ)។

ភាសាៈ        ខ្មែរ អង់គ្លេស

អាជ្ញាកណ្ដាល ទួន ស៊ីផាន់

មុខងារបច្ចុប្បន្ន៖ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានកាយរឹទ្ធិជាតិកាយរឹទ្ធិកម្ពុជា

ប្រវត្តិសង្ខេប៖   លេខារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, អនុប្រធាននាយកដ្ឋានពិធីការ និងទំនាក់​ទំនង​អន្តរជាតិ​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ, ប្រធានកម្មវិធីសិក្សាធិការ និងគ្រូបង្រៀន​ច្បាប់​នៃ​មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាកម្មវិធីរបស់សាកលវិទ្យាល័យសាន់ហ្រ្វាន់ស៊ីស្កូ, ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃទីស្តីការគណៈរដ្ឋមន្រ្តី, មេធាវីរាជរដ្ឋា​ភិបាល, អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់នៃទីស្តីការណៈរដ្ឋមន្ត្រី, អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា, មេធាវី និងជាអាជ្ញាកណ្តាល​ដោះស្រាយ​វិវាទការងាររួម។

កម្រិតវប្បធម៌៖

 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ (ទីក្រុងមូស្គូ,សហភាពសូវៀត),
 • បរិញ្ញាបត្រនីតិសាស្ត្រ(ច្បាប់) ជំនាញនីតិពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រង),
 • បរិញ្ញាបត្រនីតិសាស្ត្រ (ច្បាប់) (សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច),
 • សិក្សាស្រាវជ្រាវច្បាប់នៅសាលាច្បាប់នៃសាកលវិទ្យាល័យសាន់ហ្រ្វាន់ស៊ីស្កូ និងសាកលវិទ្យាល័យមីឈីហ្គេន សហរដ្ឋអាមេរិក។

ភាសា៖  ខ្មែរ អង់គ្លេស និងរុស្ស៊ី (ស្ទាត់ជំនាញ)។

អាជ្ញាកណ្ដាល វ៉ែន ពៅ

មុខងារបច្ចុប្បន្ន៖ មេធាវីនៅការិយាល័យមេធាវីខ្មែរនិងសហការី, មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)

ប្រវត្ដិសង្ខេប៖   ទីប្រឹក្សាច្បាប់ (សាខារបស់ Danny C. Campbell Professional Corporation ប្រចាំនៅកម្ពុជា), មេធាវីនៅការិយាល័យក្រុមមេធាវីកម្ពុជា, ប្រធានការិយាល័យការពារសិទ្ធិកុមារនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, អតីតជំនួយការជាន់ខ្ពស់ផ្នែកទិដ្ឋិការជនអន្ដោប្រវេសន៍ ផ្នែកកុងស៊ុលនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា, សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

កំរិតវប្បធម៌៖  

 • បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ (ច្បាប់) ជំនាញនីតិឯកជន) (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ),     
 • បរិញ្ញាបត្រនីតិសាស្ត្រ (ច្បាប់) (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ),     
 • វិញ្ញាបនបត្រផ្នែកប្រវត្ដិវិទ្យា និងភូមិវិទ្យា  និងវិញ្ញាបនបត្រ ផ្នែករដ្ឋបាលសាធារណៈ (ប្រទេសថៃ)។

ភាសា៖   ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។

អាជ្ញាកណ្ដាល វង្ស វណ្ណា

មុខងារបច្ចុប្បន្ន៖ មន្ត្រីចូលនិវត្តន៍

ប្រវត្ដិសង្ខេប៖   បទពិសោធន៍ធ្វើការនៅក្នុងវិស័យច្បាប់ការងាររយៈពេល៣០ឆ្នាំនៅក្រសួងការងារ។ បំរើការ ជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារ​រយៈពេល​៧ឆ្នាំ។ អភិបាលការងារក្នុងចុងទសវត្សរ៍ ១៩៦០។ រួមចំណែកក្នុងការរៀបចំសេចក្ដីព្រាង​បទដ្ឋានរដ្ឋបាលទាក់ទងនឹងច្បាប់ការងារឆ្នាំ១៩៩២  និងច្បាប់ស្ដីពីការងារ ឆ្នាំ១៩៩៧។ អតីតអនុប្រធានសមាគមទ្រទ្រង់អក្សរសាស្ដ្រ និងវប្បធម៌ខ្មែរ, សាស្ដ្រាចារ្យច្បាប់ នីតិការងារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

កំរិតវប្បធម៌៖   បរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ)។

ភាសា៖  ខ្មែរ បារាំង និងអង់គ្លេស (ស្ទាត់ជំនាញ)។

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់លោក វង្ស វណ្ណា សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់លោក វង្ស វណ្ណា