មុនពេលសវនាការអាជ្ញាកណ្តាលផ្លូវការនៃការដោះស្រាយវិវាទចាប់ផ្តើម លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលតម្រូវឲ្យភាគីត្រូវបំពេញបែបបទមួយចំនួន ដូចជា៖

ការតែងតាំងក្រុមអាជ្ញាកណ្តាល

ភាគីនីមួយៗត្រូវជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីឈ្មោះអាជ្ញាកណ្តាលតាមរយៈការបំពេញទម្រង់បែបបទជ្រើសរើស អាជ្ញាកណ្តាល។

  • ភាគីកម្មករនិយោជិតជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីកម្មករនិយោជិត។
  • ភាគីនិយោជកជ្រើសរើសអាជ្ញាកណ្តាលមួយរូបចេញពីបញ្ជីនិយោជក។
  • អាជ្ញាកណ្តាលទាំងពីររូបដែលត្រូវបានជ្រើសរើសដោយភាគីទាំងពីរ នឹងជ្រើសរើសអាជ្ញាកណ្តាលទីបី ពីបញ្ជី ក្រសួង។

 លេខាធិការដ្ឋាននឹងធ្វើការកំណត់កាលបរិច្ឆេទសវនាការ និងជូនដំណឹងដល់ភាគីអំពីកាលបរិច្ឆេទនេះ។

ការដាក់ជូននូវភស្តុតាង

មុនពេលសវនាការ​ ភាគីទាំងពីរត្រូវបានឡើកទឹកចិត្តឲ្យដាក់នូវភស្តុតាងនានា ដែលទាក់ទងនឹងវិវាទរបស់ពួកគេ ដើម្បីជាជំនួយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគាំទ្រអំណះអំណាងរបស់ភាគីដែលទាក់ទងនឹងវិវាទរបស់ពួកគេ។

ទម្រង់បែបបទ

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចតម្រូវឲ្យភាគីបំពេញទម្រង់បែបបទរបស់ខ្លួន ដោយអាស្រ័យលើប្រភេទនៃវិវាទរបស់ពួកគេ។ ភាគីវិវាទត្រូវវានលើកទឹកចិត្តដើម្បីឲ្យយល់ពីការបំពេញបែបបទ និងខ្លឹមសារដែលតម្រូវឲ្យ។