The Arbitration Council

Resolving Collective Labor Disputes

Register   |  Login
 
ព្រឹត្តិការណ៍ថ្មីៗ

- មិនទាន់មាន

សេចក្តីបង្គាប់
សេចក្តីប្រកាស
  • មិនទាន់មាន
 
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចុះបញ្ជីជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយបានទទួលជំនួយពីអង្គការពលកម្មអន្តរជាតិ ក្រោមការពិគ្រោះយោបល់ជាមួយក្រសួងការងារ សមាគមនិយោជក និង សហព័ន្ធសហជីព។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានបេសកកម្មផ្តល់ការគាំទ្រដល់ការងារដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ពង្រឹងឯករាជ្យភាព ភាពគួរឱ្យជឿរទុកចិត្ត និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ការងារចម្បងៗ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលរួមមានៈ

  • ផ្តល់ការឧបត្ថម្ភផ្នែកច្បាប់ដល់អាជ្ញាកណ្តាល
  • ស្វែងរកជំនួយហិរញ្ញវត្ថុ និង ជំនួយផ្សេងៗទៀតក្នុងនាមក្រុមប្រឹក្សាអាជ្ញាកណ្តាល
  • ធានាដំណើរការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
  • អភិវឌ្ឍជំនាញផ្នែកវិជ្ជាជីវៈរបស់អាជ្ញាកណ្តាល
  • ធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

បច្ចុប្បន្ននេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានបុគ្គលិក ១៥ នាក់ ធ្វើការនៅផ្នែកគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល អង្គភាពសេវាកម្មផ្នែកច្បាប់ ផ្នែកទំនាក់ទំនង និងការបណ្តុះបណ្តាល និង ផ្នែកត្រួតពិនិត្យ និងតាមដាន។
 
នាយកប្រតិបត្តិ

នាយកប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនាពេលបចុប្បន្ននេះគឺលោក សុខ ឡោ ដែលត្រូវបានតែងតាំង ឱ្យកាន់ មុខតំណែងនេះនៅ ឆ្នាំ២០០៩។

លោក សុខ ឡោ ធ្វើការនៅមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល តាំងពីខែមករា ឆ្នាំ២០០៦ ហើយលោកត្រូវបានតែងតាំង ឱ្យ កាន់ តំណែងជានាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅខែកុម្ភៈ ឆ្នាំ២០០៩។ ពេល លោក សុខ ឡោ ចាប់ ផ្តើមបំរើ ការងារនៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាដំបូងលោកមានដំណែងជាមន្ត្រីច្បាប់ ក្រោយមកលោកក៏បាន ទទួលការតែងតាំង ជាប្រធានអង្គភាពសេវាកម្មច្បាប់ ហើយបន្ទាប់មកទៀតជា នាយកប្រតិបត្តិរងរបស់មូលនិធិ ក្រុមប្រឹក្សា អាជ្ញាកណ្តាល។ ក្រៅពីនេះ លោក សុខ ឡោ ក៏ជាសាស្ត្រាចារ្យម្នាក់ផងដែរ តាំងពីឆ្នាំ ២០០៥ មកម្លេះ។ លោកបានបង្រៀន មុខវិជ្ជាជាច្រើនដូចជា ច្បាប់ការងារ ច្បាប់កិច្ចសន្យា និងស្ថាប័នធុរៈកិច្ច នៅសាកលវិទ្យាល័យមួយចំនួន រួមមាន សាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាកលវិទ្យាល័យកម្ពុជា។ លោក សុខ ឡោ បានទទួលបរិញ្ញាប័ត្រ ច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅ ឆ្នាំ ២០០២ និងទទូលបានសញ្ញាប័ត្រអនុបណ្ឌិតច្បាប់ពី សាកលវិទ្យាល័យច្បាប់និងធុរៈកិច្ចអន្តរជាតិ 9អរាដ៉ាតេ ច្សហៀលៀ ថៀ ឡាឹ ថៀ តហេ ទរានសនាតិនៀលា ឡាឹ នាដ ពុសិនសេស នូវិរេសិតយប ប្រទេស កូរ៉េ នៅឆ្នាំ២០០៥។

ក្រុមប្រឹក្សាភិបាល   

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់ក្រុមប្រឹក្សាភិបាលមួយ។ ក្រុមប្រឹក្សាភិបាលរួមមាន សមាជិកបីរូបដែលជាអាជ្ញាកណ្តាលរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល (អាជ្ញាកណ្តាលមួយរូបមកពីបញ្ជីនិយោជក មួយរូបមក ពី បញ្ជីកម្មករនិយោជិត និងមួយរូបទៀតមកពីបញ្ជីក្រសូងការងារ)។ សមាជិកក្រុមប្រឹក្សាភិបាលពីររូបផ្សេងទៀតជា បេក្ខភាព មកពីក្រៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលត្រូវបានតែងតាំងដោយសម្លេងឆ្នោតភាគច្រើន នៃអាជ្ញាកណ្តាលទាំង អស់។ ព្រមជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សាភិបាលរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅមានអ្នកតំណាងម្នាក់មកពី អង្គការ ពលកម្មអន្តរជាតិ ដែលជាសមាជិកដែលមិនមានសិទ្ធិបោះឆ្នោតផងដែរ។

សមាជិកមានសិទ្ធិបោះឆ្នោតៈ

    - លោក គង់ ផល្លៈ
    - លោក ម៉ារ សំបូរណា
    - លោកស្រី ស៊ីន គឹមស៊ាន
    - លោក ប្រាយអែន រ៉ូហាន

អាជ្ញាកណ្តាល គង់ ផល្លៈ 

លោក គង់​ ផល្លៈ ជាអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សមាជិកគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និងជានាយក គ្រប់គ្រងនៃក្រុមហ៊ុនច្បាប់ KhmerLex Legal Solution។ គាត់ក៏បំរើការជាព្រឹទ្ធបុរស និងសាស្រ្តាចារ្យច្បាប់ និងនយោបាយ នៅសាលច្បាប់នៃសាកល វិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាស្រ្តាចារ្យនៅសាលាភូមិន្ទវិជ្ជាជីៈតុលាការ (វគ្គបណ្តុះបណ្តុះបណ្តាល ពាណិជ្ជកម្ម​ ដល់ចៅក្រមកម្ពុជា) ហើយក៏ធ្លាប់ជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចផងដែរ។ អាជ្ញាកណ្តាល គង់ ផល្លៈ មានបទពិសោធន៍យ៉ាងច្រើន នៅក្នុងវិស័យច្បាប់ពាណិជ្ជកម្ម ច្បាប់កម្មសិទ្ធិបញ្ញា ច្បាប់ការងារ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំណែទម្រង់ច្បាប់ និងតុលាការ សិទ្ធិមនុស្ស ការស្រាវជ្រាវច្បាប់ ការគ្រប់គ្រងគម្រោង និងវាយតំលៃជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ដូចជា JICA, Ausaid, DANIDA, DIHR, USAID, EWMI, GTZ, Konrad Adenaueur និងជាមួយក្រុមប្រឹក្សាកំណែទម្រង់ច្បាប និងតុលាការនៃទីស្តីការគណៈរដ្ឋមន្រ្តី។ អាជ្ញាកណ្តាល គង់ ផល្លៈ ទទួលសញ្ញាប័ត្រអនុបណ្ឌិតឯកទេសខាងច្បាប់ និងនយោបាយពី សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន បិរញ្ញាបត្រច្បាប់​ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្រទន្តបណ្ឌិត ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រទេសកម្ពុជា។


អាជ្ញាកណ្តាល ម៉ារ សំបូរណា
 

អាជ្ញាកណ្តាលម៉ារ សំបូរណា បច្ចុប្បន្នធ្វើការជាអ្នកគ្រប់គ្រងផ្នែកច្បាប់និងបទបញ្ជា នៅក្រុមហ៊ុន ជាមអ្សំ 9បៀំតិលេប ដែល ជាក្រុមហ៊ុននាំមុខគេខាងផ្នែកទូរគមនាគមន៍។ កាលពីមុនលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា ធ្លាប់ជាទីប្រឹក្សាច្បាប់ ជាន់ ខ្ពស់នៅ ការិយាល័យមេធាវីឈ្មោះ ច្សិរានៀិ 7 សៅសៀចិតាសេ ដែលលោកបានផ្តល់ការប្រឹក្សាយោបល់ទៅលើវិធាន និង នីតិវិធីសម្រាប់ធ្វើជំនួញ និងវិនិយោគនៅកម្ពុជា ជំនួញដីធ្លី ការអនុវត្តច្បាប់ ច្បាប់ការងារ ការចរចា និងដំណោះស្រាយវិវាទ ការងារ ការចុះបញ្ជី សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្ម។ លោកទទួលបានអនុបណ្ឌិតវិទ្យាសាស្ត្រ វិស្វកម្ម មកពីសហភាព សូវៀត និងអនុបណ្ឌិតច្បាប់ និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ បៀល ប្រាយ ក្នុង ប្រទេសកម្ពុជា។

អាជ្ញាកណ្តាល ស៊ីន គឹមស៊ាន 

អាជ្ញាកណ្តាល ស៊ីន គឹមស៊ាន សព្វថ្ងៃបំរើការជាអ្នកសម្របសម្រួលទំនាក់ទំនងគណៈមេធាវី និងមូលនិធិជំនួយ ផ្នែកច្បាប់របស់ វិទ្យាស្ថានគ្រប់គ្រងបស្ចឹម។ មុនធ្វើការនៅអង្គការខាងលើ លោកស្រី ធ្វើការជាមន្រ្តីកម្មវិធីប្រចាំនៅអង្គការ មូលនិធិអាស៊ី ជាគ្រូបង្រៀនច្បាប់ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ដែលជាអតីតកម្មវិធី របស់សាកល វិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ មន្រ្តីកម្មវិធីប្រចាំ Human Right Task Force ហើយក៏ធ្លាប់ ជាជំនួយការច្បាប់ នៃមជ្ឈមណ្ឌល ស្រាវជ្រាវឯកសារ ច្បាប់នៅរដ្ឋសភា។ អាជ្ញាកណ្តាល​ ស៊ីន គឹមស៊ាន ទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច (វិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ ប្រទេសស្វីស) បរិញ្ញាប័ត្រច្បាប់ (សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា) (សាកលវិទ្យាល័យជាតិគ្រប់គ្រងកម្ពុជា) វិញ្ញាបនប័ត្រកម្មវិធីស្រាវជ្រាវច្បាប់ (មហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យមីឈីហ្គែន សហរដ្ឋអាមេរិក)។

លោក ប្រាយអែន រ៉ូហាន 

លោក រ៉ូហាន  បានមករស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៣ មកម៉្លេះ។ បច្ចុប្បន្នលោកធ្វើការជាទីប្រឹក្សាផ្នែកដីធ្លី និង ជីវភាព សម្រាប់សមាគមគណៈមេធាវីអាមេរិកកាំង។ ក្នុងមុខដំណែងនេះ លោកជាអ្នកមើលការខុសត្រូវលើ ការផ្តួចផ្តើម គំនិតផ្នែក ការតស៊ូមតិដែលផ្តោតលើសិទ្ធិដីធ្លី។ មុននឹងលោកមកធ្វើការនៅកម្ពុជា លោក រ៉ូហាន ធ្វើការផ្នែកការផ្តួចផ្តើម គំនិតអំពីនីតិរដ្ឋនៅ សមាគមគណៈមេធាវីអាមេរិកនៅក្រុងវ៉ាស៊ីនតោន ដោយដំបូងលោកធ្វើជា នាយកប្រចាំប្រទេសនៅ ប្រទេសម៉ុលដូវ៉ា 9លៀំដៀវាប និងអ៊ុយក្រែន 9កូរានិបេ និងជានាយកកម្មវិធីច្បាប់បរិស្ថាន ហើយក្រោយមកលោកធ្វើជា សហប្រធានប្រចាំតំបន់ អាស៊ី។ ក្រៅពីធ្វើការងារនៅប្រទេសកម្ពុជា លោកបានរស់នៅ និងធ្វើការក្នុងវិស័យនីតិរដ្ឋ និង គម្រោងគ្រប់គ្រងបរិស្ថាន នៅតំបន់អាហ្វ្រិកខាងកើត និងអតីតសហភាពសូវៀត។ លោកបានបញ្ចប់ការសិក្សាមកពីមហា វិទ្យាល័យច្បាប់ នៃ សាកលវិទ្យាល័យញូវយក ក្នុងឆ្នាំ ១៩៩០ បន្ទាប់ពីនោះ លោកត្រូវបានទទួលឱ្យចូលប្រកបវិជ្ជាជីវៈច្បាប់ នៅសហរដ្ឋអាមេរិក។