ជាការឆ្លើយតបចំពោះសាធារណជន និងដើម្បីបង្កើនតម្លាភាពនៃការផ្តល់សេវា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងធ្វើការផ្សព្វផ្សាយតារាងពេលវេលាសវនាការប្រចាំសប្តាហ៍របស់ខ្លួននៅរៀងរាល់ថ្ងៃសុក្រ។

យោងតាមច្បាប់ស្តីពីការងារកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅតែរក្សាមិនបើកចំហរសវនាការដល់សាធារណជន។

ជាធម្មតា សវនាការនៅពេលព្រឹកចាប់ផ្តើមនៅម៉ោង ៨ និង៣០នាទី​ និងសវនាការនាពេលរសៀលចាប់ផ្តើមនៅម៉ោង ២រសៀល។ ប៉ុន្តែ សវនាការអាចចាប់ផ្តើមក្រោយពេលវេលានេះអាស្រ័យលើវត្តមានរបស់សមាជិកក្រុមអាជ្ញាកណ្តាល។

ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងធ្វើការផ្លាស់ប្តូរតារាងពេលវេលាសវនាការដោយរក្សាសិទ្ធិមិនជូនដំណឹងមុន ប៉ុន្តែនឹងធ្វើការជូនដំណឹងដល់ភាគីក្នុងសំណុំរឿងអំពីការផ្លាស់ប្តូរនោះយ៉ាងឆាប់បំផុត។

សម្រាប់ព័ត៌មានថ្មីៗទាក់ទងនឹងពេលវេលាសវនាការសម្រាប់សំណុំរឿង លោកអ្នកអាចទំនាក់ទំនងដោយផ្ទាល់មកកាន់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈទូសារ ឬទូរស័ព្ទលេខ (+៨៥៥)២៣ ៨៨១ ៨២៤។