1. ទិដ្ឋភាពរួម

ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិឯករាជ្យមួយដែលមានអំណាចសម្រេចសេចក្តីដូចមានចែងនៅ ក្នុងច្បាប់ស្តីពីការងារ​របស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានការគាំទ្រពីសំណាក់​ក្រសួងការងារ សមាគមនិយោជក និងសហជីព។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលមាន អំណាចតាមច្បាប់ដើម្បីជួយភាគីវិវាទ​ដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ២០០៣មក មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួល សំណុំរឿងវិវាទការងារប្រមាណជាង ២៧០៦ករណី ដែលពាក់ព័ន្ធនឹងកម្មករនិយោជិតប្រមាណជាងមួយលាននាក់។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់ភាគីពាក់ព័ន្ធនិងសកម្មភាពការបណ្តុះបណ្តាល ដល់មូលដ្ឋានទាក់ទងនឹងច្បាប់ស្តីពីការងារ និងការដោះស្រាយវិវាទការងារដល់កម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក រដ្ឋាភិបាល និងភាគី ពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ អ្នកវិជ្ជាជីវៈ និងសមាជិកស្ថាប័នសាធារណៈ នៅកម្ពុជា។  

ស្ថិតក្នុងបរិយាកាសដែលសិទ្ធិការងារជាមូលដ្ឋានមិនមានការការពារ ហើយស្ថាប័ន និងនីតិវិធីផ្លូវច្បាប់មិន ទាន់ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលយកសេវា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សា អាជ្ញាកណ្តាលបានទទួលទំនុកចិត្តលើសុចរិតភាព​ និងសមត្ថភាពជួយឲ្យប្រជាជនអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ និងដោះស្រាយវិវាទរបស់ពួកគេ។

 1. គោលបំណង

ឆ្នាំនេះគឺជារដូវកាលទី២នៃការប្រកួតប្រជែងភាពយន្តខ្លីដែលបង្កើតឡើងដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងឆ្នាំ២០១៧​ ភាពយន្តចំនួន៣ ត្រូវបានជ្រើសរើសដើម្បីទទួលបានរង្វាន់សម្រាប់ជ័យលាភី និង ភាពយន្តចំនួន១ សម្រាប់ជ័យលាភីលើកទឹកចិត្ត។ 

ការប្រកួតប្រជែងភាពយន្តខ្លី មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះយន្តការ ដោះស្រាយវិវាទប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

     III. ប្រធានបទ​៖ «ការរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងវិស័យការងារកម្ពុជា»

ផលប៉ះពាល់ ត្រូវពាក់ព័ន្ធនឹងចំណុចដូចខាងក្រោម៖

 • ការពង្រឹងបរិយាកាសវិនិយោគ និងកំណើនសេដ្ឋកិច្ច ធានាសុវត្ថិភាព និងលក្ខខណ្ឌការងារដែលប្រកប ដោយផលិតភាពសម្រាប់ស្ត្រី និងបុរស និងអនុញ្ញាតឲ្យបុគ្គល និងអាជីវកម្មត្រឡប់ទៅធ្វើការវិញ។
 • លើកកម្ពស់ការងារសមរម្យសម្រាប់ប្រជាជនកម្ពុជា ដោយរាប់បញ្ចូលការទទួលបានការទទួលស្គាល់ និងការ គោរពសិទ្ធិកម្មករនិយោជិត ជាពិសេសកម្មករនិយោជិតងាយរងគ្រោះនិងក្រីក្រដែលត្រូវការការតំណាង ការ ចូលរួម និងច្បាប់ដែលបម្រើផលប្រយោជន៍របស់ពួកគេ និងលើកកម្ពស់សំវាទសង្គមដែលមានលក្ខណៈ ឆ្លើយតបនិងស្ថាបនាក្នុងចំណោមអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ដើម្បីបង្កើនផលិត ភាព បង្ការវិវាទ និងកសាងសង្គមកម្ពុជាជាធ្លុងមួយ។
 • ការលើកកម្ពស់ការសន្ទនាដែលប្រកបដោយការស្ថាបនា ការពង្រឹងទំនាក់ទំនងការងារ ការប្រកាន់ខ្ជាប់នូវ សិទ្ធិជាមូលដ្ឋាន និងការលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ។

     IV.លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែង

 • ក្រុមនីមួយៗ អាចផ្ញើភាពយន្តខ្លីរបស់ខ្លួន តែមួយប៉ុណ្ណោះ
 • សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬ បុគ្គលិករបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្ត្រីលេខា ធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនត្រូវបានអនុញ្ញតឲ្យចូលរួមក្នុងការប្រកួតប្រជែងនេះទេ។

      V. លក្ខខណ្ឌតម្រូវការ

 • វីដេអូមានរយៈពេលពី៣នាទី ទៅ ៥នាទី
 • ភាសារដែលប្រើប្រាស់ក្នុងភាពយន្តខ្លីអាចជាភាសាខ្មែរ ឬភាសាអង់គ្លេស
 • ខ្លឹមសារនៃវីដេអូ ត្រូវឆ្លុះបញ្ចាំងពីនីតិវិធីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រធានបទ។

     VI. ខ្លឹមសារសម្រាប់ការប្រកួតប្រជែងភាពយន្តខ្នាតខ្លី

 • ការដោះស្រាយ និងការបង្ការវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល
 • អ្នកចូលរួមប្រកួតប្រជែងគួរស្វែងរកព័ត៌មានដែលពាក់ព័ន្ធតាមរយៈសំណៅឯកសាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានបោះពុម្ពផ្សាយដែលមានដូចជា៖
  • ក្រុមប្រឹក្សាអាជ្ញាកណ្តាល សំណួរ & ចម្លើយ
  • ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងនីតិវិធីដោះស្រាយវិវាទការងារនៅកម្ពុជា
  • គោលការណ៍ណៃនាំស្តីពីការរៀបចំសំណុំរឿងសម្រាប់សវនាការក្រុមប្រឹក្សាអាជ្ញាកណ្តាល
  • គេហទំព័ររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបណ្តាញទំនាក់ទំនងសង្គមដែលមានដូចជា Facebook  YouTube និងTwitter

     VII. តារាងពេលវេលានៃការប្រកួតប្រជែង

                                        សកម្មភាព

                               ថិរវេលា

ការប្រកួតប្រជែងនេះគឺសម្រាប់វីដេអូដែលមានរយៈពេលចាប់ពី៣នាទី ទៅ៥នាទី។

ខ្សែភាពយន្តខ្លីនិងពាក្យសុំចូលរួមប្រកួតប្រជែង ត្រូវផ្ញើទៅកាន់ អ៊ីមែល schan@arbitrationcouncil.org ឬ/និង ផ្ញើDVD និងពាក្យសុំចូលរួមប្រកួតប្រជែងទៅកាន់ការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨

អ្នកចង់ចូលរួមប្រកួតប្រជែងទាំងអស់គួរចូលរួមស្តាប់ការផ្តល់ព័ត៌មានលើកទី១ស្តីពីភាពយន្តខ្លីនៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២.០០ នាទីរសៀល

អ្នកចង់ចូលរួមប្រកួតប្រជែងទាំងអស់គួរចូលរួមស្តាប់ការផ្តល់ព័ត៌មានលើកទី២ស្តីពីភាពយន្តខ្លីនៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២.០០ នាទីរសៀល

វគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការរៀបចំសំណុំរឿងក្រុមប្រឹក្សាអាជ្ញាកណ្តាល»​មានផ្តល់ជូនសម្រាប់បេក្ខជនចូលរួមប្រកួតប្រជែងដោយឥតគិតថ្លៃនៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨.០០ នាទីព្រឹក ដល់ ម៉ោង៥.០០ នាទីល្ងាច

កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមប្រកួតប្រជែង

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥.០០ នាទីល្ងាច

គណៈកម្មការបច្ចេកទេសសម្រាប់ការវាយតម្លៃ ពិនិត្យមើលលើការផ្ញើវីដេអូ

ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨

វីដេអូដែលត្រូវបានជ្រើសរើស នឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីម៉ែល

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨

ក្រុមដែលត្រូវបានជ្រើសរើសនីមួយៗ និងអ្នកជំនាញផលិតវីដេអូ ដើម្បីកែសម្រួលវីដេអូ និងទទួលបានថវិកាចំនួន ១០០ ដុល្លាអាមេរិកក្នុងមួយក្រុមៗ ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨

ក្រុមដែលត្រូវបានជ្រើសរើសនីមួយៗ ត្រូវផ្ញើវីដេអូក្រោយការកែសម្រួល មកកាន់អ៊ីម៉ែល schan@arbitrationcouncil.org ឬ/នឹងផ្ញើDVD ទៅកាន់ការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល ម្តងទៀត។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ឲ្យបានមុនម៉ោង ៥.០០ នាទីល្ងាច

វីដេអូដែលត្រូវបានជ្រើសរើស នឹងត្រូវបានបង្ហោះតាមហ្វេសប៊ុក សម្រាប់ការបោះឆ្នោតពីសាធារណជន។

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ដល់ ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៨

លទ្ធផលស្ថាពរ នឹងត្រូវបានជូនដំណឹង។

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨

     VIII. នីតិវិធីនៃការជ្រើសរើស

៥០% នៃការដាក់ពិន្ទុ

គណៈកម្មការភាពយន្តខ្លីដែលមានសមាសភាពពីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងផលិតករភាពយន្ត និងក្រុមកាត់សេចក្តី នឹងពិចារណាលក្ខខណ្ឌសម្រាប់ការជ្រើសរើសវីដេអូដូចមានរៀបរាប់ខាងក្រោម៖

 • ការឆ្លើយតបទៅនឹងប្រធានបទ៖ វីដេអូបង្ហាញយ៉ាងច្បាស់ និងប្រកបដោយភាពច្នៃប្រឌិតចំពោះប្រធានបទ “ផលប៉ះពាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំពោះវិស័យការងារ និងសេដ្ឋកិច្ចនៅកម្ពុជា”។
 • បង្កើតថ្មីដោយខ្លួនឯង និងការច្នៃប្រឌិត៖ ខ្លឹមសារគឺជារបស់ផ្ទាល់ខ្លួន មិនលួចចម្លងគំនិតពីអ្នកដ៏ទៃឡើយ និងឆ្លុះបញ្ជាំង ពីប្រធានបទ ហើយជាភាពដើម និងប្រកបដោយភាពទាក់ទាញ។
 • បច្ចេកទេសផលិត៖ វីដេអូ មាន framing និង composition បង្ហាញពីសាច់រឿងច្បាស់ៗ មានភាពប្រទាក់ក្រលា និងចំអត្ថន័យ និងមានសំឡេងច្បាស់ និងស្តាប់ឮល្អ។
 • រយៈពេលសម្រាប់វីដេអូ៖ រយៈពេលសម្រាប់វីដេអូ មិនគួរលើស ៥នាទី ទេ។

ការបោះឆ្នោតពីហ្វេសប៊ុក (ចំនួន Like និងចែកចាយ share ច្រើន ទទួលបានពិន្ទុច្រើន)

 • ចំនួន Like (យ៉ាងតិចមានចំនួន ៥០០)
 • ចំនួនអ្នកចូលទស្សនា (តាមចំនួនជាក់ស្តែង)
 • ចំនួនការចែកចាយ (យ៉ាងតិចចំនួន៥០០)

ភាពយន្តដែលត្រូវបានជ្រើសរើសនឹងត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុកក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ការបោះឆ្នោតពីសាធារណៈជន។

     IX. រង្វាន់សម្រាប់ជ័យលាភី

 • រង្វាន់ទី១៖ ពានសម្រាប់លេខជ័យលាភី១ និងទឹកប្រាក់ ៤០០០០០០ រៀល
 • រង្វាន់ទី២៖ ពានសម្រាប់លេខជ័យលាភី២ និងទឹកប្រាក់ ២៨០០០០០ រៀល
 • រង្វាន់ទី៣៖ ពានសម្រាប់លេខជ័យលាភី៣ និងទឹកប្រាក់ ២០០០០០០ រៀល

រង្វាន់លើកទឹកចិត្តចំនួនពីរ៖ ក្រុមនីមួយៗ នឹងទទួលបានទឹកប្រាក់ ៦០០០០០ រៀល និងលិខិត សរសើរ។

កំណត់សម្គាល់៖ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មានសិទ្ធិប្រើប្រាស់ភាពយន្តខ្លីទាំងបីរបស់ជ័យលាភី និងភាពយន្តខ្លី ដែលបានទទួលរង្វាន់លើកទឹកចិត្ត។

អត្ថប្រយោជន៍សម្រាប់ការចូលរួមក្នុងការប្រកួតប្រជែងនេះ៖

១. ឱកាសបង្ហាញសមត្ថភាពក្នុងការបង្កើតភាពយន្តទៅកាន់សាធារណៈជន និងសម្រាប់អាជីពនាពេលអនាគត

២. ឱកាសក្លាយជាជ័យលាភីសម្រាប់ការប្រកួតប្រជែងនេះ

៣. រួមចំណែកដល់ដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជា

៤. ទទួលបានចំណេះដឹងថ្មី និងរីករាយចំពោះការប្រកួតប្រជែងដែលប្រកបដោយភាពស្វិតស្វាញ

     X. កាលបរិច្ឆទឈប់ទទួលពាក្យចូលរួមប្រកួតប្រជែង

ភាពយន្តខ្លី និងពាក្យសុំ ត្រូវផ្ញើមកឲ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥.00 នាទីល្ងាច មកកាន់អ៊ីម៉ែល៖ schan@arbitrationcouncil.org ឬ/និងផ្ញើDVD និងពាក្យសុំមកកាន់ការិយាល័យ ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

     XI. ទំនាក់ទំនង

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រកួតប្រជែង សូមទាក់ទង៖

លោក ចន សីហា មន្ត្រីទំនាក់ទំនងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

សម្រាប់ឯកសារអំពីការប្រកួតប្រជែង សូមចូលទៅកាន់តំណរភ្ជាប់៖ ទាញយក