ឯកសារទាំងនេះជាជំនួយដល់ភាគីក្នុងការរៀបចំសំណុំរឿងសម្រាប់ការផ្សះផ្សា និងសវនាការដើម្បីដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ព័ត៌មាននេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ និងមិនមែនជាការតម្រូវឲគោរពតាមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការអាន និងស្វែងយល់អំពីព័ត៌មាននេះអាចជាមូលដ្ឋានគ្រិះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី និងការធានាបាននូវទំនាក់ទំនងវិជ្ជាជីវៈដែលមានភាពស្ថិរភាពរបស់ភាគី។

“សេចក្តីណែនាំស្តីពីការរៀបចំសំណុំរឿងសម្រាប់សវនាការក្រុមប្រឹក្សាអាជ្ញាកណ្តាល”ជាទម្រង់ទូទៅមួយដែលបង្ហាញពីដំណាក់កាលនៃការរៀបចំសម្រាប់ដំណើរការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទម្រង់ចំនួនប្រាំមួយត្រូវបានបង្កើតឡើងដើម្បីជាជំនួយដល់ការរៀបចំការទាមទារក្នុងវិវាទការងារដែលរួមមាន ការទាមទារឲមានការបញ្តេញចេញ ឬផ្លាស់ប្តូរកម្មករនិយោជិតណាម្នាក់ ការអនុវត្តកន្លងមក ការទាមទារតម្លៃបុង ឬឡូត៍ ការចូលធ្វើការវិញ ភាពជាតំណាង និងការព្យួរការងារ។

សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលកូនសៀវភៅ “សំណួរ និងចម្លើយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ” និងសៀវភៅ “ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជា”។ ឯកសារទាំងអស់នេះ និងឯកសារបោះពុម្ពផ្សាយផ្សេងៗទៀត អាចរកបាននៅលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

ភាគីគួរមើលច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ និងបទបញ្ជាផ្សេងៗ រួមទាំង ប្រកាសស្ដីពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខ០៩៩ សកបយ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៤ ផងដែរ។