វាហាក់បីដូចជាយើងមិនអាចរកអ្វីដែលអ្នកកំពុងស្វែងរក។ ប្រហែលជាការស្វែងរកអាចជួយបាន។
ទំព័រមិនត្រូវបានរកឃើញ (404)
អត្ថបទថ្មីបំផុត
-
ខេត្តស្វាយរៀង: នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រអីលីត (ខេមបូឌា) ខូអិលធីឌី ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ ” ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ១៨នាក់ (ស្រី១៣នាក់)។ សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។
អត្ថបទពេញនិយម
-
តើប្រាក់ឈ្នួលអប្បបរមាជាអ្វី? ប្រាក់ឈ្នួលអប្បបរមាគឺជាឈ្នួលការងារ ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជកត្រូវបើកឲកម្មករ និយោជិត។ ប្រាក់ឈ្នួលអប្បបរមាខុសពី “ប្រាក់ឈ្នួលសម្រាប់ការរស់នៅ” ដែលមានន័យថាជាប្រាក់ចំណូលអប្បបរមា ដែលកម្មករនិយោជិតម្នាក់ និងអ្នកនៅក្រោមបន្ទុករបស់គាត់ត្រូវការជាចាំបាច់សម្រាប់អាហារ ជម្រក និង សំលៀកបំពាក់។ នៅកម្ពុជា ប្រាក់ឈ្នូលអប្បបរមាត្រូវបានគេចាត់ថាជា “ប្រាក់ឈ្នួលអប្បបរមា ដែលត្រូវធានាដោយ ច្បាប់”។ មាត្រា ១០៤ នៃច្បាប់ស្តីពីការងារចែងថា ប្រាក់ឈ្នួលអប្បបរមាត្រូវបានរៀបចំឡើងដើម្បី “រ៉ាប់រងកម្មករ និយោជិតគ្រប់រូបឲមានកំពស់ជីវភាពសមរម្យទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្ស”។ ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់តាមកំរិតប្រាក់ឈ្នួល ឬប្រាក់សេវាប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែទាបបំផុត ហើយនៅកម្ពុជា ប្រាក់ឈ្នួលអប្បបរមាត្រូវបានគណនាតាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ និង ត្រូវបានរៀបចំឡើងសម្រាប់កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ (មាត្រា ១០៧)។ ...Read More>>>