មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្កើតកម្មវិធីវិទ្យុប្រចាំសប្តាហ៍ “ថៅកែល្អ កម្មករល្អ” ដែលផ្សាយផ្ទាល់តាមវិទ្យុស្ត្រី​១០២អេហ្វអ៊ឹម រៀងរាល់ថ្ងៃ​សុក្រ វេលាម៉ោង ១១ ព្រឹក។ កម្មវិធីវិទ្យុនេះមានគោលបំណងដើម្បីកសាងសមត្ថភាពកម្មករនិយោជិត និងនិយោជក បង្ការ និងដោះស្រាយវិវាទការងារដោយសន្តិវិធីនៅថ្នាក់សហគ្រាស និងលើកកម្ពស់ការយល់ដឹងនិងលើកទឹកចិត្តឲ្យមានការប្រើប្រាស់យន្តការ​ដោះស្រាយវិវាទការងាដែលសមស្រប​ ដោយរាប់បញ្ចូលក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

លក្ខណៈពិសេសេរបស់កម្មវិធីនេះ មានដូចជា ការផ្សាយផ្ទាល់ប្រចាំសប្តាហ៍ និងការចាក់ផ្សាយឡើងវិញ, ការទទួលការហៅទូរស័ព្ទចូលពីអ្នកស្តាប់ និងការធ្វើបទបង្ហាញអំពីប្រធានបទដូចជា ព័ត៌មានអំពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិ និងកាតព្វកិច្ចនៅកន្លែងធ្វើការ កិច្ចសន្យាការងារ ច្បាប់ស្តីពីការងារ និងបទបញ្ញត្តិផ្សេងៗ ការដោះស្រាយបញ្ហា និងប្រព័ន្ធដោះស្រាយវិវាទការងារ។​ កម្មវិធីនេះ​ត្រូវ​បាន​បង្កើត​ជាមួយ​ដៃគូការងារ​ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងក្រោមជំនួយហរិញ្ញវត្ថុ ពី ហ្គេប អ៊ីន។

ប្រធានបទដែលចាក់ផ្សាយមុនៗ អាចរកបានតាមរយៈឯកសារជាសម្លេងខាងក្រោម៖

ឯកសារ
023/18 – ហ្វាស៊ូនីហ្គាមេនខូអិលធីឌី
មេសា 4, 2019
022/18 – ក្រុមហ៊ុនលាំងគ្លូប៊លខេមបូឌាខូអិលធីឌី
មេសា 4, 2019