លោកស្រី ស៊ូសាន ចៅវ៉ា ម៉ាតស្សេន

នាយិកាប្រតិបត្តិរង

 

លោកស្រី ស៊ូសាន ចៅវ៉ា ម៉ាតស្សេន មានតួនាទីជានាយិកាប្រតិបត្តិរងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទទួលខុសត្រូវក្នុងការគាំទ្រដល់ការងាររបស់នាយកប្រតិបត្តិផ្នែកអភិបាលកិច្ចល្អ​ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍគំរោង និងផ្នែកគ្រប់គ្រង ការប្រមូលមូល​និធិ និរន្តរភាពរបស់ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកស្រី​ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងស្ថាប័ន នៅប្រទេសដាណឺម៉ាក​ មានបទពិសោធន៍ជាក់​ស្តែង​ពីទីផ្សារការងាររបស់ប្រទេសដាណឺម៉ាក។ លោកស្រី បានផ្លាស់មកកម្ពុជាក្នុងឆ្នាំ ១៩៩៨ ដើម្បីធ្វើការនៅក្នុងវិស័យអភិវឌ្ឍន៍ និងបានបម្រើការងារទាំងជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិរហូតមកដល់បច្ចុប្បន្ន។

លោកស្រី មានបទពិសោធន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ និងអភិបាលកិច្ច ជាមួយគ្នានោះដែរលោកស្រីក៏មានសមត្ថភាពផ្នែកអភិវឌ្ឍន៍ស្ថាប័ន ផ្នែកផែនការយុទ្ធសាស្ត្រ ផ្នែកហិរញ្ញវត្ថុ ផ្នែកទំនាក់ទំនងជាមួយរដ្ឋាភិបាល ផ្នែកទំនាក់ទំនងជាមួយម្ចាស់ជំនួយ ការរៀបចំផែនការអន្តរាគមន៍ ការប្រមូលមូលនិធិ ការតស៊ូមតិ ការពង្រឹង ការអនុវត្តសិទ្ធិមនុស្ស និងយុត្តិធម៌ ក៏ដូចជាបទពិសោធន៍ផ្នែកពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងជនងាយរងគ្រោះនៅកម្ពុជា។