លោក កុយ នាម

នាយកផ្នែកសេវាច្បាប់

លោក កុយ នាម ជាអាជ្ញាកណ្ដាល​ទទួលបានការគោរពទាំងផ្នែកការងារ និងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន លោកជាអគ្គលេខាធិការរង និងជាសមាជិកក្រុមប្រឹក្សា នៃគណៈមេធាវីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ លោក ជាអតីត​ប្រធានកម្មវិធីនៃអង្គការមូលនិធិអាស៊ី និង​អង្គការ​សហប្រជាជាតិដើម្បីអភិវឌ្ឍន៍នៅកម្ពុជា។ លោក​ ជាគ្រូ  ​នៅ​មជ្ឈមណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវី​។ លោកក៏បង្រៀនមុខវិជ្ជាច្បាប់ នៅមហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក កុយ នាម ជាអ្នកនិពន្ធសៀវភៅច្បាប់មួយចំនួន មានជាអាទិ៍ ច្បាប់ក្រុមហ៊ុន ​ (ឆ្នាំ២០១៦)​អយ្យការ៖ ប្រវត្ដិ និងការសិក្សាប្រៀបធៀប (ឆ្នាំ២០០៦), ដំណើរការក្ដីនៅក្នុងតុលាការកម្ពុជា (ឆ្នាំ១៩៩៨) និងវចនានុក្រមច្បាប់ភាសាអង់គ្លេស-ខ្មែរ (ឆ្នាំ១៩៩៤ និង១៩៩៧)។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ(ច្បាប់) ផ្នែកកិច្ចការជំនួញ​អន្ដរជាតិ និង​នីតិប្រៀបធៀប​ពី​សាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក៕