ខេត្តកណ្តាល: នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រ Sixplus Industry Co.,Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ២៤នាក់ (ស្រី១៣នាក់)។
សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។