ការបរិច្ចាគនេះនឹងជួយអភិវឌ្ឍ និងរួមចំណែកជាប្រភពធនធាន និងរួមចំណែកដល់កម្មវិធីនៅក្នុងប្រទេសកម្ពុជា សម្រាប់ការគាំទ្រដល់ការងារស្នូលសំខាន់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងរយៈពេលជាង ១៣ឆ្នាំនៃប្រតិបត្តិការ របស់ខ្លួន ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានជួយដល់ប្រជាជនកម្ពុជា និងរោងចក្រប្រមាណ ១០៤៩០០០ (មួយលាន បួនម៉ឺន ប្រាំបួនពាន់) នៅក្នុង ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងវិវាទការងារមួយចំនួន តាមរយៈការប្រើប្រាស់សិទ្ធិ និងសមត្ថភាពក្នុងការប្រើប្រាស់ សេវាដោះស្រាយវិវាទការងាររួមរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ទស្សនៈវិស័យរបស់យើង៖ លើកកម្ពស់កិច្ចសន្ទនាសង្គម និងដោះស្រាយវិវាទការងាររួម

ការបរិច្ចាគរបស់លោកអ្នក គឺមានសារៈសំខាន់សម្រាប់ការគាំទ្រដល់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ថ្នាក់ជាតិដែលឯករាជ្យ និងមិនគិតថ្លៃ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសម្រាប់ធានាដល់សុចរិតភាពនៅក្នុងការ អនុវត្តច្បាប់ស្តីពីការងារ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច និងនីតិរដ្ឋ។

លោកអ្នកនឹងទទួលបានវិក័យបត្រមួយសន្លឹកសម្រាប់ការបរិច្ចាគរបស់លោកអ្នក។

លោកអ្នកនឹងទទួលបានសារអេឡិចត្រូនិក (អ៊ីម៉ែល) ភ្លាមៗក្រោយពីការបរិច្ចាគរបស់លោកអ្នកត្រូវបានទទួល។

សម្រាប់ព័ត៌មានទាក់ទងនឹងការបរិច្ចាគ សូមទំនាក់ទំនងទៅកាន់ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលតាមរយៈអ៊ីម៉ែល donate@arbirationcouncil.org ឬតាមទូរស័ព្ទលេខ (+៨៥៥)​ ២៣ ៨៨១ ៨១៤។