​សេចក្តី​សង្ខេបយុត្តិសាស្រ្តគឺ​ជា​​សេចក្តីសង្ខេបនៃសេចក្តីបង្គាប់​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​មិន​អាច​បង្ហាញ​ពី​សេចក្តី​សង្ខេប​មួយ​ដ៏​ពេញលេញ​គ្រប់​ចំណុច​ផ្នែក​ច្បាប់​ដែល​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​ពិចារណា​ឡើយ​។ យុត្តិសាស្រ្តសំដៅទៅលើច្បាប់ ឬគោលការណ៍សមហេតុផលដែលបង្កើតមូលដ្ឋាននៃការសម្រេច​សេចក្តីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

កម្រងសេចក្តីសង្ខេបជាធនធានមួយដែលអ្នកអានអាចប្រើ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើ​យុត្តិសាស្រ្តនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលពីការសម្រេចសេចក្តី (ជាទូទៅហៅថាសេចក្តីបង្គាប់អាជ្ញាកណ្តាល) នៃកម្រងសេចក្តីនេះ។ កម្រងសេចក្តីសង្ខេប គឺត្រូវបានរៀបចំទៅតាមផ្នែកៗ យ៉ាងធំទូលាយ នៃបញ្ហាផ្នែកច្បាប់នីមួយៗ។