ច្បាប់ និងបទបញ្ជាទាក់ទងនឹងវិស័យការងារ គឺជាឯកសារប្រមូលបានមកពី ក្រសួង​ទទួល​បន្ទុក​វិស័យការងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែលបានខំ​យក​ចិត្ត​ទុកដាក់រៀបចំ និង​តាក់តែងឡើង​​​​នូវ​បទបញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានការងារ ព្រម​ទាំងលិខិត​គតិយុត្តិដ៏ទៃទៀត ដែល​កំពុង​ស្ថិត​នៅជាធរមាន ដូចជា ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សារាចរ  សេចក្ដីជូនដំណឹង និង​សេចក្ដីណែនាំ​នានា ពាក់ព័ន្ធទៅនឹងការប្រើប្រាស់​ ការ​អនុវត្តច្បាប់ស្ដីពីការងារ ដែលកំពុងតែអនុវត្ត​នា​ពេលសព្វថ្ងៃនេះ។

គោលបំណងសំខាន់ គឺដើម្បីធ្វើឲ្យកាន់តែងាយស្រួល​​​​​ថែមទៀត​ក្នុង​ការស្វែងរក និងប្រើប្រាស់នូវឯកសារពាក់ព័ន្ធនឹងច្បាប់ការងារ ជា​ពិសេស​ងាយស្រួល​​ក្នុងការ​អនុវត្ត​ការងារ​ប្រចាំ សម្រាប់អ្នកធ្វើការ នៅតាមសហគ្រាស គ្រឹះស្ថាននានា ព្រមទាំងជាប្រភព​ឯកសារ​ជួយ​ដល់​អ្នក​ស្រាវ​ជ្រាវ​បានយល់ដឹងនូវនីតិវិធីនៃ​ការអនុវត្តច្បាប់ការងារ​នេះ​ផងដែរ។