ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានសមាសភាពអាជ្ញាកណ្តាលចំនួន៣០រូបមកពីបី (៣) បញ្ជី ដែលត្រូវបានតែងតាំងក្នុងចំនួនសមាមាត្រគ្នា ដោយក្រុមភាគីមានប្រយោជន៍ពាក់ពន្ធ័រួមមាន៖ សហជីពកម្មករនិយោជិត សមាគមនិយោជក និងក្រសួងទទួលបន្ទុកវិស័យការងារ។
អាជ្ញាកណ្តាលត្រូវបានតែងតាំងដោយផ្អែកលើគុណសម្បត្តិផ្នែកសីលធម៌ និងបទពិសោធន៍ការងារពាក់ព័ន្ធដ៏ទូលំទូលាយរបស់ពួកគាត់។ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលនាពេលបច្ចុប្បន្ននេះ មានសាវតាការងារ ផ្សេងៗគ្នាជាច្រើនរួមមានមកពីវិស័យច្បាប់ សហជីព សមាគមនិយោជក ផ្នែកគ្រប់គ្រង អប់រំ និង សេវាសាធារណៈ។