ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិ ឯករាជ្យមួយ ដែលមានអំណាចសម្រេចសេចក្តីដូចមានចែងនៅ ក្នុងច្បាប់ស្តី ពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានការគាំទ្រ ពីសំណាក់ក្រសួងការងារ សមាគមន៍និយោជក និងសហជីព។ យោងតាមប្រការ២៧ នៃប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានយុត្តាធិការដោះស្រាយទាំងវិវាទបុគ្គល និងវិវាទការងាររួមដែលបានដាក់មកខ្លួន។
