លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងដោយច្បាប់ ដើម្បីគ្រប់គ្រងរដ្ឋបាលលើសេវាដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លេខាធិការដ្ឋាននេះជាស្ថាប័នអព្យាក្រិតមួយដែលមានទីតាំងស្ថិតនៅក្រៅបរិវេណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លេខាធិការដ្ឋានអាចផ្តល់យោបល់អំពីនីតិវិធី តែមិនអាចផ្តល់ប្រឹក្សាផ្នែកច្បាប់ទេ។ ពួកគេធ្វើការដោយមិនលម្អៀងទៅភាគីណាមួយឡើយ។