មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាអង្គការជាតិមិនមែនរដ្ឋាភិបាលមួយបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃតាំងពីឆ្នាំ២០០៤មក។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលអាណត្តិផ្តល់ការគាំទ្រផ្នែកបច្ចេកទេស, ច្បាប់, ហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ មូលនិធិស្ថិតក្រោម​អភិបាល​កិច្ច​របស់​​​ក្រុមប្រឹក្សាភិបាល​ដែល​ជ្រើសរើសតាមរយៈការ​បោះ​ឆ្នោត​ពី​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

ពីដំបូង, អង្គការអន្តរជាតិខាងការងារ(ILO)បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ដើម្បីធានាឲ្យមាននូវនិរន្តភាពស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ និងនៅឆ្នាំ២០០៦ មូលនិធិបានបំពេញភារកិច្ចទាំងស្រុងក្នុងការគាំទ្រផ្នែកបច្ចេកទេស និងភារកិច្ចផ្សេងៗទៀតក្នុងការគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។