អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមវគ្គបណ្តុះបណ្តាលនេះ ដូចខាងក្រោម៖
• យល់ដឹងអំពីប្រភេទនៃវិវាទការងារ
• យល់ដឹងអំពីដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជា
• យល់ដឹងអំពីដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
• យល់ដឹងអំពីបច្ចេកទេសក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល
 
តើអ្នកណាអាចចូលរួមវគ្គបណ្តុះបណ្តាលនេះបាន?
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់ប្រធាន ឬមន្រ្តីផ្នែកធនធានមនុស្ស ប្រធាន ឬមន្ត្រីផ្នែកអនុវត្តច្បាប់ មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទការងារ កម្មករនិយោជិត អ្នកតំណាងកម្មករ និងសហជីព និងអ្នកដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីការដោះស្រាយវិវាទការងារនៅកម្ពុជា។
 
តើអ្នកណាជាគ្រូឧទ្ទេសសម្រាប់វគ្គបណ្តុះបណ្តាលនេះ?
គ្រូឧទេ្ទស សុទ្ធតែជាក្រុមអ្នកជំនាញ និងមានបទពិសោធច្រើនឆ្នាំក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ៖
• អាជ្ញាកណ្តាលជាសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានបទពិសោធច្រើនឆ្នាំក្នុងការដោះស្រាយវិវាទការងារ
• មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល
• មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។