មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្តាលស្ថិតក្រោមអភិបាល​កិច្ច​របស់ក្រុមប្រឹក្សាភិបាល។ សព្វថ្ងៃនេះ ក្រុមប្រឹក្សាភិបាលមាន​សមាជិកចំនួន​៦​រូប​រួម​ទាំង​សមាជិក​១​រូប​​ដែល​មិន​មាន​សិទ្ធ​បោះ​ឆ្នោត​។ សមាជិក​​៣​រូប​​​ជា​សមាជិក​ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលមកពីបញ្ជីទាំងបី (និយោជក សហជីព និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។ សមាជិកពីររូបទៀត​ត្រូវបានតែងតាំងឡើងតាមរយៈការបោះឆ្នោតដោយសម្លេងភាគច្រើនពីសំណាក់សមាជិក្រុមប្រឹក្សាអាជ្ញាកណ្តាលទាំងអស់។ អ្នកតំណាងមួយរូបរបស់អង្គការអន្តរជាតិខាងការងារជាសមាជិកមិនមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាភិបាលផងដែរ។

គណៈកម្មការផ្តល់យោបល់អន្តរជាតិ ណែនាំ និងចង្អុលបង្ហាញដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលឆ្ពោះទៅរកការអភិវឌ្ឍស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល។ គណៈកម្មការនេះផ្តល់អនុសាសន៍អំពីបញ្ហាផ្លូវច្បាប់ដែលមានភាពស្មុគស្មាញ ពង្រីកការស្វែងរកមូលនិធិ និងឱកាសទំនាក់ទំនងជាមួយដៃគូធំៗ ផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈដល់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិករបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីរក្សាបាននូវសេវាកម្មដែលគោរពតាមស្តង់ដាអន្តរជាតិ។ បច្ចុប្បន្ននេះ គណៈកម្មការផ្តល់យោបល់អន្តរជាតិមានសមាជិកចំនួន ០៥រូប​ ដែលប្រកបដោយសុចរិតភាព និងបទពិសោធន៍យ៉ាងក្រាស់ក្រែលផ្នែកទំនាក់ទំនងវិជ្ជាជីវៈក្នុងឆាកជាតិ និងអន្តរជាតិ។

ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​​របស់​មូលនិធិ​​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ មានសមាជិកប្រាំបួន(៩)រូបយ៉ាងតិច ដែលចេញពីអង្គភាពចំនួនបីដូចតទៅ៖ សមាជិកបី(៣)រូបតំណាងឲ្យសហជីព សមាជិក​បី(៣)រូប​តំណាងឲ្យ​សមាគម​និយោជក និងសមាជិកបី(៣)រូបតំណាងឲ្យ​ក្រសួង​ទទួលបន្ទុក​ការងារ។

ក្រុមប្រឹក្សាភិបាល

គណៈកម្មការផ្ដល់យោបល់អន្តរជាតិ

អាជ្ញាកណ្តាល ម៉ៃ ឃើល ហ្គេយ

អាជ្ញាកណ្តាលនៃគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជីវៈនៅថេសមេនៀន

សាស្រ្តាចារ្យ អាឡេន ផូណាក់

សាស្រ្តាចារ្យវេលាការនៃសាកលវិទ្យាល័យសាសកាតឆេវ៉ាន (Univeristy of Saskatchewan)ប្រទេសកាណាដា​ និងជាអតីតប្រធាន “បណ្ឌិតសភាជាតិអាជ្ញាកណ្តាល”

សាស្រា្តចារ្យ រុសសែល ឡេនស៍បឺរី

សាស្រា្តចារ្យសាកលវិទ្យាស៊ីដនី

លោកស្រី ស៊ូសាន ប្រោន

អាជ្ញាកណ្តាល សន្ធានការី និងគ្រូបណ្តុះបណ្តល (ទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត)

ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​​

ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​​របស់​មូលនិធិ​​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ មានសមាជិកប្រាំបួនរូបយ៉ាងតិច ដែលចេញពីអង្គភាពចំនួនបីដូចតទៅ៖ សមាជិកបីរូបតំណាងឲ្យសហជីព សមាជិក​បីរូប​តំណាងឲ្យ​សមាគម​និយោជក និងសមាជិកបីរូបតំណាងឲ្យ​ក្រសួង​ទទួលបន្ទុក​ការងារ។