ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទការងារតាមរយៈដំណើរការដែលមានការថ្លឹងថ្លែង មានហេតុផល មានភាពលំអិត និងប្រសិទ្ធផល។ សេចក្តីសម្រេចគឺជាក់លាក់សម្រាប់សំណុំរឿងនីមួយៗ និងផ្តល់ដំណោះស្រាយជាក់ស្តែងដល់ភាគីដើម្បីដោះស្រាយវិវាទ ហើយនៅតែបន្តការងាររបស់ខ្លួន។ សេចក្តីបង្គាប់ត្រូវបានផ្សព្វផ្សាយជាសាធារណៈជាភាសាខ្មែរនិងអង់គ្លេស។ តាមរយៈការងាររបស់ខ្លួន ជារៀងរាល់ថ្ងៃ ក្រុមប្រឹក្សាផ្តល់នូវវេទិកាមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទទួលបានយុត្តិធម៌។