ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានរចនាសម្ព័ន្ធត្រីភាគី មានន័យថាក្រុមប្រឹក្សាអាជ្ញាកណ្តាលមានសមាសភាពអាជ្ញាកណ្តាលមកពីបីបញ្ជីដែលត្រូវបានតែងតាំងក្នុងចំនួនសមាមាត្រគ្នាដោយក្រុមភាគីមានប្រយោជន៍ពាក់ពន្ធ័ទាំងបីរួមមាន៖ សហជីពកម្មករនិយោជិត សមាគមនិយោជក និងក្រសួងទទួលបន្ទុកវិស័យការងារ។
ក្រុមអាជ្ញាកណ្តាលមានអាជ្ញាកណ្តាលចំនួន ៣ រូប ដែលអាជ្ញាកណ្តាលពីររូបត្រូវបានជ្រើសរើសដោយភាគីផ្ទាល់ នឹងធ្វើសវនាការលើសំណុំរឿងនីមួយៗដែលត្រូវបានបញ្ជូនមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ អាជ្ញាកណ្តាលទាំងពីររូបដែលត្រូវបានជ្រើសតាំងដោយភាគីទាំងពីរនឹងជ្រើសរើសអាជ្ញាកណ្តាលទីបី ពីបញ្ជីក្រសួងការងារ (ប្រធានក្រុមអាជ្ញាកណ្តាល )។