បន្ថែមពីលើ សកម្មភាពបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់សាធារណៈជនទូទៅអំពីដំណើរការដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំសិក្ខាសាលាស្តីពីនីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ។ សិក្ខាសាលានេះ សម្របសម្រួលដោយអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់ និស្សិតសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ ភាគីវិវាទ មន្រ្តីសេវាច្បាប់ មេធាវី សមាជិកសហជីព និយោជក មន្ត្រី ក្រសួងការងារ និងសិស្សចៅក្រម។