មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល រៀបចំប្រមែប្រមូល ចងក្រង និងផ្សព្វផ្សាយឯកសារធនធាននានាពាក់ព័ន្ធនឹងវិស័យការងារ និងទំនាក់ទំនងវិជ្ជាជីវៈ រួមមានជាអាទិ៍ កម្រងសំណួរជំនួយភាគីក្នុងការរៀបចំសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល, ទម្រង់បែបបទដែលប្រើប្រាស់ញឹកញាប់, ការសិក្សាស្រាវជ្រាវ, ច្បាប់, លិខិតបទដ្ឋានគតិយុត្តិនានា, កូនសៀវភៅ, វីដេអូ និងរូបថត។

កម្រងសំណួរជំនួយភាគីក្នុងការរៀបចំសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ផលិតឡើងដើម្បីជាជំនួយដល់គូភាគីនៃវិវាទក្នុងការរៀបចំជាមុន សម្រាប់ការផ្សះផ្សា និងសវនាការអាជ្ញាកណ្ដាលដោះស្រាយវិវាទការងារ នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

កម្រងរឿងវីដេអូអប់រំ អំពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏ត្រូវបានផលិតឡើង ដើម្បីជួយឲ្យភាគីពាក់ព័ន្ធទទួលបានកាន់តែប្រសើរឡើងនូវចំណេះដឹង និងយល់ច្បាស់ពីសេវាកម្មនានារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏ដូចជាដំណើរការនៃការដោះស្រាយវិវាទការងារនៅកម្ពុជា។