សេចក្តីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត អង្គការវិជ្ជាជីវៈ និយោជក អង្គការជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា៖ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារនិង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ សហការ​រៀប​ចំ​សន្និសីទថ្នាក់ជាតិ​លើកទី៨ស្ដីពី ការ​លើក​​កម្ពស់​បរិយាកាស​ទំនាក់ទំនងវិជ្ជាជីវៈ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នាថ្ងៃ​ទី​៣១ ខែឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង៧:៤៥នាទីព្រឹក ​ដល់ម៉ោង​១៨:០០នាទី​ល្ងាច​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ សន្និសីទនេះ​ប្រព្រឹត្តទៅក្រោម​អធិបតីភាព​របស់ ​ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោកជំទាវ Maria SARGREN ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ស៊ុយអ៊ែត​​ប្រចាំ​​នៅ​កម្ពុជា និង លោកស្រី Veena REDDY ប្រធាន​ស្តីទី​នៃទីភ្នាក់ងារ​សំរាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង មានការអញ្ជើញ​ចូលរួមពីតំណាងរាជរដ្ឋាភិបាល …Read More>>>

សេចក្តីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន៖ សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពី ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ

ក្រោមការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រទេសស៊ុយអ៊ែត ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ​នឹងសហការ​រៀប​ចំ​សន្និសីទ​ទំនាក់​​ទំនង​​វិជ្ជាជីវៈ​ ស្ដីពី ការធ្វើឲ្យ​ប្រសើរ​ឡើងប្រព័ន្ធដោះស្រាយ​វិវាទ​ការងារ–សុខដុមនីយកម្ម​ក្នុងទំនាក់ទំនង​វិជ្ជាជីវៈ នៅថ្ងៃទី២៧-២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក-១៧:០០នាទីល្ងាច នៅ​សណ្ឋាគាររ៉ាហ៊្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាង​សមាគម​និយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូត​មួយ​ចំនួន។