កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ ជុន សេងជា ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព សរុបចំនួន១១នាក់ (ស្រី៩នាក់)។ វគ្គបណ្តុះបណ្តាលផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១) ប្រភេទនៃការចរចា ២) លក្ខណៈសម្បត្តិនៃអ្នកចរចាដ៏ពូកែ ៣) ការប្រាស្រ័យទាក់ទងសម្រាប់ការចរចាដែលមានប្រសិទ្ធភាព និង ៤) ការកំណត់វិធានសម្រាប់ការចរចា សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ ពួកគេបានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចាសម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានានៅថ្ងៃអនាគត។
