កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
កំពង់ស្ពឺ: នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្តសហការជាមួយរោងចក្រ ហ្វអេវើ អេហ្វយូជី ហ្គាមិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និង តំណាងកម្មករនិយោជិត សរុបចំនួន ១៩នាក់ (ស្រី១២នាក់)។
សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅកន្លែងធ្វើការ។ ពួកគេបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។