
កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ
ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបន្តរៀបចំការបណ្តុះបណ្តាលវគ្គ១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ IK Apparel ដោយមានអ្នកចូលរួមចំនួន ១៩នាក់ (ស្រី៩នាក់)។ នៅក្នុងការបណ្ដុះបណ្ដាលវគ្គ១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. អត្ថន័យនៃការទំនាក់ទំនងការងារ ២. របៀបនៃការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំនៅក្នុង រោងចក្រសហគ្រាស ៣. តួអង្គសំខាន់ៗដែលរួមចំណែកក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និង ៤. ការទទួលខុសត្រូវរបស់កម្មករនិយោជិត …Read More>>>