ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយរោងចក្រ XO Tex Industrial Co., Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ លើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព សរុបចំនួន ១៧នាក់ (ស្រី៨នាក់)។
អ្នកចូលរួមទាំងអស់បានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។
