កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ ជុន សេងជា ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក តំណាងកម្មករនិយោជិត​ និងសហជីព សរុបចំនួន១១នាក់ (ស្រី៩នាក់)។
វគ្គបណ្តុះបណ្តាលផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១) ប្រភេទនៃការចរចា
២) លក្ខណៈសម្បត្តិនៃអ្នកចរចាដ៏ពូកែ
៣) ការប្រាស្រ័យទាក់ទងសម្រាប់ការចរចាដែលមានប្រសិទ្ធភាព និង
៤) ការកំណត់វិធានសម្រាប់ការចរចា
សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ ពួកគេបានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចាសម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានានៅថ្ងៃអនាគត។