ទស្សនកិច្ចរបស់ម្ចាស់ជំនួយទៅកាន់រោងចក្រ

Share with :

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សា និងជាប្រធានការិយាល័យនៃស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ និងសហការីចំនួន៤រូបផ្សេងទៀត បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រាយហ្ល្វាសស៊ីង ស្ថិតក្នុងខេត្តតាកែវ ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងអនុវត្តកម្មវិធីបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ដំណើរការផលិតកម្ម និងបរិយាកាសការងារនៅទីនោះ។
លោកស្រី Camilla Ottosson បានបង្ហាញចំណាប់អារម្មណ៍ជឿជាក់ និងកោតសរសើរចំពោះសកម្មភាពការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការគាំទ្រនិយោជក សហជីព និងកម្មករនិយោជិត ក្នុងការបង្ការ និងដោះស្រាយវិវាទដែលអាចកើតឡើងនៅក្នុងរោងចក្រ។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមថ្លែងអំណរគុណស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ ដែលផ្តល់ការគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីអនុវត្តសកម្មភាពរបស់ខ្លួនក្នុងរយៈពេលកន្លងមក និងបន្ត៣ឆ្នាំទៅមុខទៀត។