សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

Share with :

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យកម្ពុជា បានរៀបសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាមុខវិជ្ជាច្បាប់ចំនួន ១៥៦នាក់ (ស្រី ១០៩នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល ស៊ីន គីមស៊ាន សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សិក្ខាសាលានេះបានផ្តល់ឱ្យនិស្សិតទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។