ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តស្វាយរៀង: នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រអីលីត (ខេមបូឌា) ខូអិលធីឌី ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ ” ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ១៨នាក់ (ស្រី១៣នាក់)។ សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីបរិញ្ញាបត្រនីតិសាស្រ្តជាភាសាអង់គ្លេសចំនួន៩០នាក់ (ស្រី ៥៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល អ៊ុក រី សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន មកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមនិស្សិតនៃសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ចំនួន៨នាក់ (ស្រី៧នាក់) ដែលដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Maki Tomita បានមកទស្សនៈកិច្ចផ្ទាល់នៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។ លោក ម៉ែន និមិ្មត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញស្តីពីដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សំណួរដែលបានរៀបចំយ៉ាងល្អជាច្រើនដែលបានលើកឡើងដោយនិស្សិតទាក់ទងនឹងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានដោះស្រាយប្រកបដោយការពេញចិត្តខ្ពស់ពីនិស្សិតទាំងអស់។ គួរកត់សម្គាល់ថា នេះជាលើកទី៤ហើយ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ក្នុងការចែករំលែកអំពីនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសហភាពពលកម្មជាតិកម្ពុជា (NLC) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C.CAWDU) សហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់ សិក្ខាកាមដែលជាសមាជិកសហព័ន្ធសហជីពទាំង៥ សរុបចំនួន៤៩នាក់ (ស្រី១៣នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានផ្តល់ឱកាសឱ្យសិក្ខាកាម ដែលសមាជិកសហជីពទាំងអស់ស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សាធារណៈជន ដែលរួមមាន សមាជិកសហជីព និងបុគ្គលិកក្រុមហ៊ុនសរុបចំនួន ២៦នាក់ (ស្ត្រី ១១នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ រួមមានការធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្តាល សេង វួចហ៊ុន, លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងលោក តេង ចេស្តា ប្រធានផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពអាជ្ញាកណ្តាល មន្ត្រីលេខាធិការដ្ឋាន និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើការដោះស្រាយវិវាទបុគ្គល

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានអញ្ជើញលោកអាជ្ញាកណ្តាល រីឆាត ហ្វិនឈ័រ (Richard D. Fincher) ជាអាជ្ញាកណ្តាលដោះស្រាយវិវាទនៅកន្លែងការងារនៅសហរដ្ឋអាមេរិច ផ្តល់វគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពអាជ្ញាកណ្តាល មន្ត្រីលេខាធិការដ្ឋាន និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើការដោះស្រាយវិវាទបុគ្គល ដោយមានការចូលរួមពីលោក លោកស្រីអាជ្ញាកណ្តាលចំនួន ១០នាក់ (ស្រី៣នាក់), លោកប្រធាន និងមន្រ្តីលេខាធិការដ្ឋាន ចំនួន ២នាក់ (ស្រី១នាក់), បុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ១៧នាក់ (ស្រី៩នាក់) រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ចំនួន៩នាក់ (ស្រី៩នាក់)។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១). លទ្ធភាពអាជ្ញាកណ្តាល …Read More>>>