ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ភ្នំពេញ: នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តសហការជាមួយរោងចក្រ រ៉ុងវីន ហ្គាម៉ិន ឯ.កផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងប្រតិភូបុគ្គលិក ចំនួន ២០នាក់ (ស្រី១៧នាក់)។ សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅកន្លែងធ្វើការ។ ពួកគេបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

ខេត្តកំពត៖ នាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពតក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់ប្រតិភូបុគ្គលិក តំណាងនិយោជក មកពីរោងចក្រសហគ្រាស និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពត សរុបចំនួន ២៨នាក់ (ស្ត្រី ១២ នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ រួមមានការធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្ដាល ស៊ីន គីមស៊ាន ជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក យន សុផាណា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកញ្ញា ប៉ាត អង មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ …Read More>>>

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

រាជធានីភ្នំពេញ: នាថ្ងៃអង្គារ៍ ទី១ ខែមេសា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយរោងចក្រ Shoe Premier II (Cambodia) Co Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ លើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត ថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិក សរុបចំនួន ១៧នាក់ (ស្រី១១នាក់)។ អ្នកចូលរួមទាំងអស់បានយល់ច្បាស់ពីតួអង្គនិងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំនិងបានបង្ហាញឥរិយាបថវិជ្ជមាន ក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។