ព័ត៌មាន

យុទ្ធនាការ “១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី”

យុទ្ធនាការ “១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី” គឺជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំមួយ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ សម្រាប់ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្តចូលរួមនៅក្នុងយុទ្ធនាការអន្តរជាតិនេះ តាមរយៈការរៀបចំសកម្មភាពក្នុងចំណោមបុគ្គលិកនៃមូលនិធិ និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងក្មេងស្រីក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី “។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សហជីព និងតំណាងនិយោជក មកពីរោងចក្រសហគ្រាស និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺសរុបចំនួន ២៨នាក់ (ស្ត្រី ១០ នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ សម្របសម្រួលដោយលោកអាជ្ញាកណ្ដាល ម៉ា សំបូរណា ជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ហ៊ុយ សម្បត្តិ មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាល …Read More>>>

ព័ត៌មាន

កម្មវិធីជួបជុំប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

ខេត្តកែប៖ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការរៀបចំកម្មវិធីជួបប្រជុំជុំប្រចាំឆ្នាំ២០២៥របស់ខ្លួន នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ដើម្បីពិភាក្សាប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសលេខ០៩៩ថ្មី ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលកំណត់ដំណើរការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ដែលមាននៅក្នុងសេចក្តីព្រាងប្រកាស ក្នុងនោះរួមមាន៖ ១) សិទ្ធិរបស់ភាគីក្នុងការព្រមព្រៀងនាំវិវាទរបស់ខ្លួនមកក្រុមប្រឹក្សាអាជ្ញាកណ្តាល ២) ប្រភេទវិវាទបុគ្គលដែលនឹងត្រូវបញ្ជូនមកក្រុមប្រឹក្សាអាជ្ញាកណ្តាល ៣) សំណុំរឿងមានការការពារពិសេស ៤) យុត្តាធិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រៅពីការពិភាក្សាលម្អិតលើចំណុចខាងលើ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពថ្មីៗនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបានអបរអរលទ្ធផលការងារដែលសមេ្រចបានក្នុងឆ្នាំ២០២៥ ហើយបានលើកទិសដៅសម្រាប់ឆ្នាំ២០២៦របស់ខ្លួនផងដែរ។