
ខេត្តកំពត៖ នាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពតក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់ប្រតិភូបុគ្គលិក តំណាងនិយោជក មកពីរោងចក្រសហគ្រាស និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពត សរុបចំនួន ២៨នាក់ (ស្ត្រី ១២ នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ រួមមានការធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្ដាល ស៊ីន គីមស៊ាន ជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក យន សុផាណា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកញ្ញា ប៉ាត អង មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួម ក៍ដូចជា បច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។