
កំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សហជីព និងតំណាងនិយោជក មកពីរោងចក្រសហគ្រាសនានានៅក្នុងខេត្ត និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងសរុបចំនួន ៣០នាក់ (ស្ត្រី ១៦ នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ រួមមានការធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្ដាល ស៊ីន គីមស៊ាន ជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក យ៉ន សុផាណា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកញ្ញា ប៉ាត អង មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួម ក៍ដូចជា បច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។