កម្មវិធីជួបជុំប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :
ខេត្តកែប៖ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការរៀបចំកម្មវិធីជួបប្រជុំជុំប្រចាំឆ្នាំ២០២៥របស់ខ្លួន នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ដើម្បីពិភាក្សាប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសលេខ០៩៩ថ្មី ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលកំណត់ដំណើរការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ដែលមាននៅក្នុងសេចក្តីព្រាងប្រកាស ក្នុងនោះរួមមាន៖
១) សិទ្ធិរបស់ភាគីក្នុងការព្រមព្រៀងនាំវិវាទរបស់ខ្លួនមកក្រុមប្រឹក្សាអាជ្ញាកណ្តាល
២) ប្រភេទវិវាទបុគ្គលដែលនឹងត្រូវបញ្ជូនមកក្រុមប្រឹក្សាអាជ្ញាកណ្តាល
៣) សំណុំរឿងមានការការពារពិសេស
៤) យុត្តាធិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
ក្រៅពីការពិភាក្សាលម្អិតលើចំណុចខាងលើ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពថ្មីៗនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបានអបរអរលទ្ធផលការងារដែលសមេ្រចបានក្នុងឆ្នាំ២០២៥ ហើយបានលើកទិសដៅសម្រាប់ឆ្នាំ២០២៦របស់ខ្លួនផងដែរ។