គោលបំណង​សំខាន់របស់មូលនិធិមានដូចតទៅនេះ៖

ក. គាំទ្រ និងសម្របសម្រួលការងារ និងសកម្មភាពការងារ​របស់​ក្រុម​ប្រឹក្សាអាជ្ញាកណ្ដាល​

ខ. ព្រងឺងឯករាជ្យភាព ភាពជឿទុកចិត្ត និងប្រសិទ្ធភាព​ការងារ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល និង

គ. លើកទឹកចិត្ត​រូបវន្តបុគ្គល និងស្ថាប័ននានា ឲ្យចូលរួម​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ។

ក្រុមប្រឹក្សាភិបាល និងបុគ្គលិករបស់មូលនិធិនេះ គ្មានសិទ្ធិក្នុងការ​ជ្រៀតជ្រែក ឬជះឥទ្ធិពល​​លើ​សេចក្ដីសម្រេច​ និង​លទ្ធផល​នៃ​សំណុំរឿង​ដែល​​បញ្ជូន​មក​​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ឡើយ។​