
ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងសម្រាប់បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ខ្លួន ដោយផ្អែកទៅតាមផែនការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងស្ថាប័ន (ITMP) ឆ្នាំ២០២១ ដែលមានវគ្គសិក្សាសរុបចំនួន ១៥ ។ ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងនេះ ចាប់ផ្តើមពីដើមខែមេសា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលដែលកំពុងតែដំណើរការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ជាពិសេសបុគ្គលិកថ្មី ឬទើបទទួលបានភារកិច្ចថ្មី ស្តីពី ចក្ខុវិស័យ និងបេសកកម្មការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដំណើរការ និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ និងការរៀបចំសំណុំរឿងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល វិធានការការពារ និងដោះស្រាយវិវាទនៅកន្លែងការងារ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលបាន ផ្តល់នូវឱកាសក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ជាពិសេសនៅក្នុងដំណើរការរៀបចំសំណើគម្រោង គម្រោងផែនការ និងផែនការសកម្មភាព ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពជំនាញទំនាក់ទំនងវិជ្ជាជីវៈ។ វគ្គនេះបានទទួលការចូលរួមសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ …Read More>>>