![](https://www.arbitrationcouncil.org/wp-content/uploads/2023/10/394614905_723089059856734_1508151723175717949_n-678x381.jpg)
កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ
ខេត្តកណ្តាល: នាថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបន្តរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ Starlight ដែលមានអ្នកចូលរួមចំនួន ១៧នាក់ (ស្រី១នាក់)។ ការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ ២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ ៣. នីតិវិធីបណ្ដឹងសាទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមានប្រសិទ្ធភាព និង ៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា សិក្ខាកាមបានទទួលនូវចំណេះដឹង និងជំនាញក្នុងការអនុវត្ត “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” …Read More>>>