ព័ត៌មាន

«នៅពេលដែលនិយាយពីការដោះស្រាយវិវាទការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា គេមិនអាចមិននិយាយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានទេ»

អ្នកចូលរួមប្រហែលជា២០០នាក់ដែលជាតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងសមាគម​និយោជក អ្នកបញ្ជាទិញអន្តរជាតិធំៗ​ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូតនានា បានចូលរួមសន្និសីទថ្នាក់​ជាតិលើកទី៨ ស្តីពីការលើកកម្ពស់បរិយាកាសទំនាក់​ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព។​ សន្និសីទនេះបានរៀបចំឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល(ACF) និងក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ អង្គសន្និសីទរយៈពេលមួយថ្ងៃនេះបានលើកយកប្រធានបទពីរសំខាន់ៗមកពិភាក្សា៖ ១)ការអនុវត្តច្បាប់ស្តីពីសហជីព – សមិទ្ធផល និងបញ្ហាប្រឈម នៅក្នុងការលើកកម្ពស់សិទ្ធិ កិច្ចសហការនៅ​កន្លែង​ធ្វើការ បរិយាកាសនៃការវិនិយោគ និងស្ថិរភាពនៃទំនាក់ទំនងការងារ និង ២) មាគ៌ាអនាគតរបស់ AC។ មុនឈានដល់វេទិកាពិភាក្សា លោកស្រី ឈីវ ភិរម្យ ប្រធានក្រុមប្រឹក្សាភិបាលACFបានថ្លែងនូវការគោរពជាពិសេសចំពោះកិច្ចប្រឹងប្រែងនិងកិច្ចសហការប្រកបដោយវិជ្ជាជីវៈអស់រយៈពេលជិត​​១៥ឆ្នាំរវាង AC, ACF …Read More>>>

ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលយកចិត្តទុកដាក់ពីការបង្កើនសមត្ថភាពបុគ្គលិក

ជារៀងរាល់ឆ្នាំ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ តែងតែយកចិត្ត​ទុកដាក់ក្នុងការ​ពង្រឹងសមត្ថភាព​បុគ្គលិកមូលនិធិ និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បី​ពង្រឹងគុណភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារនិងការផ្តល់សេវា។ ការអភវិឌ្ឍន៍សមត្ថភាពបុគ្គលិកធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន ក្រៅស្ថាប័ន និងទស្សនកិច្ចសិក្សាទៅបរទេស។ ការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន សម្រាប់ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានផ្ដួចផ្ដើម​ឲ្យមាន​វគ្គបណ្ដុះបណ្ដាលជាន់ខ្ពស់ស្ដីពីជំនាញក្នុងការសរសេរ ដោយបានអញ្ជើញអ្នកជំនាញឯកទេស​មួយចំនួន​ពីខាងក្រៅស្ថាប័នមកធ្វើជាគ្រូឧទ្ទេសលើជំនាញក្នុងការសរសេរព័ត៌មាន និងសេចក្ដីថ្លែងការណ៍ព័ត៌មាន និងជំនាញក្នុងការសរសេរព័ត៌មានក្នុងបណ្ដាញទំនាក់ទំនងសង្គម និង Google ព្រមទាំងជំនាញក្នុងការសរសេររបាយការណ៍ ទៅដល់បុគ្គលិកមូលនិធិ។ វគ្គបណ្ដុះបណ្ដាលដ៏សំខាន់ រៀបចំឡើងដោយស្ថាប័ននេះ មានការចូលរួមពីសំណាក់ លោកស្រីនាយិកាខាងបច្ចេកទេស, បុគ្គលិកផ្នែកច្បាប់, បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល, បុគ្គលិកផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងមន្ត្រីនៃលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។ បន្ថែមលើវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកយើងក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀតដូចជាៈ ការគៀងគរធនធាន ការបញ្ឈប់ពីការងាររួមគ្នា បទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គការមិនរកប្រាក់ចំណេញ ការជួយសង្រ្គោះបឋម។ ទស្សនកិច្ចសិក្សានៅបរទេស សម្រាប់ដំណើរទស្សនកិច្ចពីថ្ងៃទី១១ …Read More>>>

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើកដំបូងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់តំណាងកម្មករ និងនិយោជកមកពីរោងចក្រចំនួន៦

ដើម្បីពង្រឹងសមត្ថភាព ដល់​ភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​ និង​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី​ និង​រក្សា​បាន​នូវ​សុខដុមនីយកម្ម​នៃ​ទំនាក់​ទំនង​ក្នុង​វិស័យ​ការងារនៅ​កម្ពុជា  មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបើក​វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ពិសេសលើកដំបូង ស្ដីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងជំនាញរៀបចំសំណុំរឿង» នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។ ជនបង្គោល​ចំនួន​២៨នាក់​ (ស្ត្រី១០រូប និងបុរស១៨រូប)​ ជាតំណាង​កម្មករ​និយោជិត​ និងនិយោជក​ មកពី​រោងចក្រ​ចំនួន៦​ តំណាង​សមាគម​និយោជក​ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​តំណាង​ពី​សហព័ន្ធ​សហជីព​ចំនួន​៦​ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។​ (រូបថតឯកសារ៖ សកម្មភាពធ្វើបទបង្ហាញវគ្គចែករំលែកចំណេះដឹងបន្ត ដោយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។) ក្រោយ​ពី​ទទួល​បាន​​នូវការបណ្ដុះបណ្ដាលគ្រូបង្គោលពិសេសនេះ​ សិក្ខាកាម​នឹង​មាន​សមត្ថភាព​អា​ច​រៀបចំ​វគ្គចែករំលែក​ចំណេះដឹង​បន្ត​ ពី​ដំណើរការ​ដោះស្រាយ​វិវាទការងារ​ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ទៅ​ដល់​កម្មករ​និយោជិត​ដទៃទៀត​នៅ​តាម​រោងចក្រ​របស់​ខ្លួន …Read More>>>

ព័ត៌មាន

ដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម (FULL BENCH) នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ដីពី ប្រាក់រង្វាន់ធ្វើការទៀងទាត់

កាលពីថ្ងៃទី៣​ ខែតុលា​ ឆ្នាំ​២០១៧ អាជ្ញាកណ្ដាលរួមក្រុមនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញដំណោះស្រាយ​លើកដំបូង​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ស្តីពី​ប្រាក់​រង្វាន់​ធ្វើការ​ទៀង​ទាត់​។​ ​ អាជ្ញាកណ្តាល​រួម​ក្រុម​​​ឬ Full Bench ​គឺជា​ក្រុម​អាជ្ញាកណ្តាល​ចំពោះកិច្ចមួយ​​ ដែលត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​បោះឆ្នោត​ ដោយ​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ Full Bench ​នេះ​មាន​សមាសភាព​ចំនួន​ ៩រូប​ ដែលសុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench មាន​តួនាទី​ផ្តល់​ដំណោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ នៅ​ពេល​សេចក្តី​សម្រេច​ ២ ឬ​ច្រើន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​មាន​ភាព​ផ្ទុយគ្នា។ លោកអ្នក​អាច​ទាញយកដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ​និងមូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ​មាន​មោទនភាព​ដែល​បាន​សម្រេចផល​ដ៏ល្អនេះ​ គឺអាច​បង្កើត​បាន​នូវ​ក្រុម​អាជ្ញាកណ្តាលខាងលើ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្នែកច្បាប់​។​ យើងសូម​កោតសរសើរ​ដោយ​ស្មោះ​អស់ពីចិត្ត​ចំពោះ​ការស្ម័គ្រចិត្ត​ និង​ការ​ចូលរួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ​ពី​សំណាក់​សមាជិក​ទាំងអស់​នៃ​អាជ្ញាកណ្តាល​រួម​ក្រុម​និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ព្រមទាំង​បុគ្គលិក​ទាំង​អស់​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល៕

ព័ត៌មាន

តំណាងមកពី ៤៧រោងចក្រដែលជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន GAP INC. ចូលរួមសិក្ខាសាលាស្ដីពីសេរីភាព

សិក្ខាសាលាស្ដីពីសេរីភាព​សមាគម ការបង្ការ និង​ការ​ដោះស្រាយ​វិវាទបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារ អ៊ីនធើខនធីណិនថល ភ្នំពេញ មានតំណាងកម្មករនិយោជិត/សហជីព និងតំណាងនិយោជកសរុបចំនួន១៨៣នាក់ មកពីរោងចក្រចំនួន ៤៧ នៅទីក្រុងភ្នំពេញនិងបណ្តាខេត្តជិតភ្នំពេញ។ រោងចក្រទាំងនេះគឺជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Gap Inc.។ សិក្ខាសាលានេះរៀបចំដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អង្គការអន្តរជាតិខាងការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្រុមហ៊ុន Gap Inc. ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Gap Inc.។ សិក្ខាសាលានេះផ្តោតការពិភាក្សារបស់ខ្លួនលើប្រធានបទសំខាន់ដូចជា៖ សេរីភាពសមាគម, ការដោះស្រាយវិវាទការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងកិច្ចសហការគ្នានៅធ្វើការ។ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បាន​លើកឡើងក្នុងសុន្ទរកថានៃអង្គសិក្ខាសាលាថា៖ «​ …Read More>>>

ព័ត៌មាន

ចៅក្រម​កម្ពុជា​ចូលរួម​វគ្គសិក្ខាសាលា​ទាក់ទងនឹង​នីតិវិធី​ដោះស្រាយ​វិវាទ​ការងាររួម

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយនឹងក្រសួងយុត្តិធម៌ បានរៀបចំឡើង សិក្ខាសាលា ស្ដីពី នីតិវិធីដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងតុលាការក្នុងការដោះស្រាយវិវាទការងារ ជូនចៅក្រមវិជ្ជាជីវៈ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ​។ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលា​នេះគឺជា ផ្នែកមួយនៃផែនការសកម្មភាពក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ​ លោក ម៉ែន និម្មិត នាយកប្រតិបត្តិ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះជាលទ្ធផលដែលទទួលបានពី ​កិច្ចជំនួបពិភាក្សាការងាររវាង គណៈកម្មការប្រឹក្សាយោបល់​អន្តរជាតិ​​​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ …Read More>>>

ព័ត៌មាន

វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ​ជូន​ទៅដល់និយោជិត និងនិយោជក

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ​(ACF) បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង”  ចំនួនពីរដាច់ពីគ្នា​ជូន​ទៅដល់តំណាងកម្មករនិយោជិត និងតំណាងនិយោជក នៅរាជធានីភ្នំពេញ ដោយ​បាន​អញ្ជើញ​ក្រុម​មេធាវី​ជំនាញ​​​ផ្នែកការងារ​​មក​​ពី​ប្រទេស​អូស្ត្រាលី​​ធ្វើ​ជាវាគ្មិន។ លោក Josh BORNSTEIN ប្រធានក្រុមហ៊ុនមេធាវីច្បាប់ការងារ​ ក្រុមហ៊ុនមេធាវី Maurice Blackburn និងជាជ័យលាភី មេធាវីការងារឆ្នើមប្រចាំឆ្នាំ ២០១៦ ដែល​ធ្វើ​ការ​​តំណាង​ឲ្យ​ប្រយោជន៍​ខាង​សហជីព​កម្មក​រ​ ជាវាគ្មិនក្នុងវគ្គ​បណ្ដុះ​បណ្ដាល ​ជូន​ទៅដល់តំណាងកម្មករ និយោជិត។ វគ្គបណ្ដុះបណ្ដាលមានគោលបំណង​ធ្វើឲ្យ​តំណាង​សហជីព​កម្មករ​ និយោជិត ​មាន​​ការ​​យល់​ដឹងថែម​ទៀត ​​ក្នុង​ការរៀបចំ​សំណុំរឿង​ដោះស្រាយ​វិវាទឲ្យទទួល​បាន​ជោគជ័យ​ ​នៅ​​​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​​ ដោយ​​មាន​​ការ​ចែករំលែក​​បទពិសោធន៍​​ពី​​វាគ្មិន​ អំ​ពី​​ការ​​ដោះស្រាយ​វិវាទ​​នៅ​​គណៈកម្មាការ​​យុត្តិធម៌​​ការងារ ​​ប្រទេស​​អូស្ត្រាលី។​​ នៅក្នុងរយៈពេល​បី​ម៉ោង​​សិក្សា​នេះ​ …Read More>>>

ព័ត៌មាន

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការរៀបចំច្បាប់ស្តីពីការងារនៅក្នុងសិក្ខាសាលាអាស៊ាន

សិក្ខាសាលានេះផ្តោតការពិភាក្សាលើ “វិធីសាស្រ្ត និងវិធានការសម្រាប់ការស្វែងរកអង្គហេតុនៅក្នុងសំណុំរឿងវិវាទការងារ នៅអាស៊ាន”។ តាងនាមក្រុមប្រឹក្សាអាជ្ញាកណ្តាល អាជ្ញាកណ្តាល អាន វីរៈ បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពរួមនៃនីតិវិធីដោះស្រាយ វិវាទការងារនៅកម្ពុជា ជាពិសេសដំណើរការអាជ្ញាកណ្តាល និងរបៀបប្រមូលអង្គហេតុ និងភស្តុតាងសម្រាប់គាំទ្រដល់ការសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បទបង្ហាញនេះបានពិភាក្សាយុត្តាធិការក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអំណាចផ្តល់ដោយប្រកាសលេខ ០៩៩ ចេញដោយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈប្រកាសនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានអំណាចយ៉ាងទូលំទូលាយដើម្បីធ្វើការ ស៊ើបអង្កេត រួមទាំងតម្រូវឲភាគីបង្ហាញឯកសារ ឬព័ត៌មានដែលមានប្រយោជន៍ដល់ការងាររបស់ខ្លួន។ កិច្ចពិភាក្សាក៏បានលើកឡើង អំពីសិទ្ធិរបស់ភាគីក្នុងការពិនិត្យភស្តុតាងដែលដាក់មកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បទបង្ហាញបានទាញចំណាប់អារម្មណ៍របស់អ្នកចូល រួមមកលើទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ដែលតុលារការត្រូវអនុវត្តសេចក្តីបង្គាប់ជាស្ថាពរលើកលែងតែមាន ការបដិសេធដូចខាងក្រោម៖ (១) ភាគីមិនបានចូលរួមត្រឹមត្រូវនៅក្នុងការជ្រើសរើសអាជ្ញាកណ្តាល ឬមិនទទួលបានការជូនដំណឹងស្តីពី នីតិវិធីអាជ្ញាកណ្តាល ឬមិនទទួលបានឱកាសសមស្របសម្រាប់បង្ហាញសំណុំរឿងរបស់ខ្លួនឲបានពេញលេញ។ (២) …Read More>>>

ព័ត៌មាន

ភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិផ្តល់ជំនួយដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ដោយមានកិច្ចសហការជាមួយភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានរៀបចំពិធីប្រកាសជាផ្លូវការ​ស្តីពីជំនួយឧបត្ថម្ភពីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)​ ជូនដល់មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្តាល លើគម្រោងស្តីពី “ការលើកកម្ពស់​សិទ្ធិការងារ​របស់​ស្រ្តី​និង​បុរស​នៅកម្ពុជា​”។ ថ្លែងទៅកាន់ភ្ញៀវកិត្តិយសក្នុងពិធីប្រកាស លោកស្រី រ៉េបេកកា ប្លេក នាយិកាបេសកកម្ម (USAID) បានថ្លែងថា ថវិកាជំនួយនេះមានរយៈពេល ៣ឆ្នាំ និងជួយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយវិវាទការងាររវាងកម្មករនិយោជិត​ និងនិយោជក ទាំងក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យដទៃទៀតជាច្រើន។ លោកស្រីលើកឡើងថា “មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលជាគំរូល្អមួយសម្រាប់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈដែលជាកត្តាចម្បងនៃការធានាដល់ស្ថិរភាព និងការរីកលូតលាស់នៃវិស័យឧស្សាហកម្មនៅកម្ពុជា។” លោក អ៊ិន ខេមរា អគ្គនាយករងអគ្គនាយកដ្ឋានការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ …Read More>>>

ព័ត៌មាន

ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា

តើប្រាក់ឈ្នួលអប្បបរមាជាអ្វី? ប្រាក់ឈ្នួលអប្បបរមាគឺជាឈ្នួលការងារ ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជកត្រូវបើកឲកម្មករ និយោជិត។​ ប្រាក់ឈ្នួលអប្បបរមាខុសពី “ប្រាក់ឈ្នួលសម្រាប់ការរស់នៅ” ដែលមានន័យថាជាប្រាក់ចំណូលអប្បបរមា ដែលកម្មករនិយោជិតម្នាក់ និងអ្នកនៅក្រោមបន្ទុករបស់គាត់ត្រូវការជាចាំបាច់សម្រាប់អាហារ ជម្រក និង សំលៀកបំពាក់។​ នៅកម្ពុជា ប្រាក់ឈ្នូលអប្បបរមាត្រូវបានគេចាត់ថាជា “ប្រាក់ឈ្នួលអប្បបរមា ដែលត្រូវធានាដោយ ច្បាប់”។ មាត្រា ១០៤ នៃច្បាប់ស្តីពីការងារចែងថា ប្រាក់ឈ្នួលអប្បបរមាត្រូវបានរៀបចំឡើងដើម្បី​​ “រ៉ាប់រងកម្មករ និយោជិតគ្រប់រូបឲមានកំពស់ជីវភាពសមរម្យទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្ស”។ ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់តាមកំរិតប្រាក់ឈ្នួល ឬប្រាក់សេវាប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែទាបបំផុត ហើយនៅកម្ពុជា ប្រាក់ឈ្នួលអប្បបរមាត្រូវបានគណនាតាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ និង ត្រូវបានរៀបចំឡើងសម្រាប់កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ (មាត្រា ១០៧)។ …Read More>>>